កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ១០ ខែតុលា ម្សិលមិញនេះ ក្រុម BTS បានបន្តដំណើរ តន្រ្តីពិភពលោករបស់ខ្លួន រហូតដល់ ទីក្រុង London នៃចក្រភពអង់គ្លេស ដែលការប្រគុំតន្រ្តីដ៏ធំមួយនេះ ពិតជាទទួលបាន ការគាំទ្រយ៉ាងខ្លាំង លើសពីការរំពឹងទុក។ 

ប៉ុន្តែនៅខណៈនោះដែរ ក៏មានអ្នកគាំទ្រជាច្រើន បានបង្ហាញពី ការសោកស្ដាយ និងអាណិតអាសូរយ៉ាងខ្លាំង ទៅលើសមាជិកកូនពៅ នៅក្នុងក្រុម គឺលោក Jungkook ដែលទទួលរងរបួស នៅត្រង់ផ្នែក ជើងរបស់លោក ដែលធ្វើឲ្យលោក មិនអាចបង្ហាញក្បាច់រាំបាន បានត្រឹមតែអង្គុយច្រៀង នៅលើកៅអី ទាំងបង្ខំចិត្ត។

រូបភាព Jungkook

គួរបញ្ជាក់ផងដែរថា ការរងរបួសនេះ បានកើតឡើងនៅពេលដែល Jungkook កំពុងធ្វើការហាត់សម មុនពេលការសម្ដែងចាប់ផ្ដើម ម៉្យាងវិញទៀត គឺដោយសារតែ លោកនិងសមាជិកផ្សេងៗ មានការសម្ដែង ជាប់ៗគ្នាជាច្រើនប្រទេសផងដែរ ជាហេតុធ្វើឲ្យ សុខភាពរបស់លោកចុះខ្សោយ។

រូបភាព Jungkook

ក្នុងពេលដែល សមាជិកក្រុម កំពុងសម្ដែងនៅលើឆាក អ្នកគាំទ្រសង្កេតឃើញថា Jungkook មិនអាចទប់ទឹកភ្នែកបានទេ រហូតដល់យំចេញមកតែម្ដង ខណៈពេលដែលសមាជិកគ្រប់គ្នា កំពុងបញ្ចេញក្បាច់រាំ យ៉ាងមមាញឹក។ 

រូបភាព Jungkook
រូបភាព Jungkook

បន្ទាប់ពីកម្មវិធីបានបញ្ចប់ Jungkook ក៏បាននិយាយទៅកាន់អ្នកគាំទ្រ ទាំងទឹកភ្នែកថា

ខ្លួនពិតជា ទន្ទឹងរង់ចាំថ្ងៃនេះ ជាយូរណាស់មកហើយ ព្រមទាំងនិយាយសុំទោស ទៅកាន់អ្នកគាំទ្រគ្រប់គ្នា ដែលបានចំណាយថវិកា និងពេលវេលា ដ៏មានតម្លៃ មកទស្សនា ការប្រគំតន្រ្តីរបស់ខ្លួន ប៉ុន្តែខ្លួនបែរជា ធ្វើបានត្រឹមតែ អង្គុយច្រៀងបែបនេះ។ លោកថែមទាំង អរគុណទៅដល់ អ្នកគាំទ្រគ្រប់គ្នា ដែលតែងតែស្រលាញ់ និងផ្ដល់កម្លាំងចិត្ត ដល់រូបលោក ក៏ដូចជាសមាជិកទាំងអស់។ 

ជាចុងក្រោយ Jungkook បានសន្យាផងដែរថា នឹងមិនអនុញ្ញាតឲ្យ រឿងបែបនេះកើតឡើងម្តងទៀតឡើយ៕

រូបភាព Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]