ភ្នំពេញ៖ គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Felix Agustin Gonzalez Dalmas ដែលជាដៃស្ដាំរបស់អ្នកចាត់ការលោក Honda បាននិយាយថា ការប្រកួតនៅថៃ្ងសែ្អកទល់នឹងទីម័រខាងកើត លោកនឹងផ្ដោតទៅលើទម្រង់លេង ជាជាងលទ្ធផលនៃការប្រកួត។ 

សន្និសីទសារព័ត៌មាន

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ស្វាគមន៍ក្រុមជម្រើសជាតិទីម័រខាងកើត ក្នុងការប្រកួតមិត្ដភាពអន្ដរជាតិ នៅវេលាថៃ្ងសែ្អកនេះ ម៉ោង៦:៣០នាទីល្ងាច មុននឹងបន្ដប៉ះសិង្ហបុរី នៅថៃ្ងទី១៦ ខាងមុខ។

ក្នុងសន្និសីទសារព័ត៌មានដែលធើ្វឡើងនៅសណ្ឋាគារភ្នំពេញ លោក Felix បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា ផែនការសម្រាប់លោក ក៏ដូចជាលោក Honda នៃការដឹកនាំក្រុមកម្ពុជា គឺមានរយៈពេល២ឆ្នាំ ដូច្នេះអ្វីដែលលោកចង់បាន គឺចង់ឲ្យកីឡាករមានទម្រង់លេងឲ្យបានល្អប្រសើរជាងមុន។  

លោក Felix

«ប្រាកដណាស់ យើងចង់ឈ្នះការប្រកួតនៅថៃ្ងសែ្អក ប៉ុន្ដែចំណុចសំខាន់គឺធើ្វឲ្យកីឡាករមានការលូតលាស់ និងការអភិវឌ្ឍន៍ខ្លួនឲ្យបានល្អ ក្នុងកម្រិតមួយដែលលើសពីកម្រិតដែលពួកគេធ្លាប់មាននៅទីនេះ» លោក Felix និយាយ។

បុរសវ័យ៣០ឆ្នាំ សញ្ជាតិអាហ្សង់ទីននេះ បានបន្ថែមថា៖ «អ្វីដែលសំខាន់ គឺការត្រៀមសម្រាប់ការប្រកួតពានរង្វាន់ Suzuki Cup។ យ៉ាងណាពានរង្វាន់មួយនេះ គ្រាន់តែជាការបោះជំហានមួយទៀតតែប៉ុណ្ណោះ។ យើងត្រូវការពេលច្រើនទៀត ដើម្បីធើ្វយ៉ាងណាឲ្យក្រុមការងារក្នុងក្រុមមានភាពប្រសើរជាងមុនទៅទៀត នៅថៃ្ងអនាគត»៕ 

លោក Felix
សន្និសីទសារព័ត៌មាន
កែវ សុខផេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]