ថៃ៖ ខាងក្រោមជាវីដេអូបង្ហាញសកម្មភាពគូសេ្នហ៍មួយគូធ្វើដំណើរផ្សងព្រេងដោយការជិះម៉ូតូធំថតដោយកាមេរ៉ា GoPro។ បុរសជាអ្នកបើកម៉ូតូបានដាក់វាជាប់នៅលើមួកសុវត្ថិភាពថតសកម្មភាពពេលធ្វើដំណើរ។ វីដេអូបានថតជាប់ទិដ្ឋភាពនៃភាពធ្វេសប្រហែសពេលអ្នកបើកម៉ូតូបន្ថែមល្បឿនរហូតដល់អស់លំនឹងដួលម៉ូតូអូសពេញផ្លូវព្រោះមេឃកំពុងភ្លៀង។

សង្សាររបស់បុរសម្ចាស់ម៉ូតូ

ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវល្បឿនលឿនមួយជាប់នឹងបឹងលុមតាកុង ដែលជាបឹងដ៏ធំមួយស្ថិតនៅក្នុងប្រទេសថៃ។ មូលហេតុនាំឲ្យមានគ្រោះថ្នាក់កើតឡើង គឺដោយសារចង់វ៉ាឡានទើបធ្វើឲ្យគេសម្រេចចិត្តបន្ថែមល្បឿនវ៉ាឱ្យដាច់ឡាន តែបែរជាមិនអាចទប់លំនឹងម៉ូតូបានព្រោះ ដំណក់ទឹកភ្លៀងធ្លាក់មកយ៉ាងជោកជាំលើថ្នល់ ទើបបណ្តាលឱ្យរអិលដួលអូសពេញផ្លូវតែម្តង។

អ្វីដែលគួរឲ្យកោតសរសើរគឺខាងប្រុសបានស្រវ៉ាចាប់សង្សាររបស់ខ្លួនយ៉ាងជាប់ ហើយបានយកខ្លួនប្រាណគាត់ពាំងពីមុខអំឡុងពេលគ្រោះថ្នាក់នោះដោយមិនគិតពីសុវត្ថិភាពរបស់ខ្លួនឯង។

ក្រោយកើតហេតុពួកគេមិនមានរងរបួសអ្វីធ្ងន់ធ្ងរដល់អាយុជីវិតទេ ព្រោះពាក់អាវ និងមួកសុវត្ថិភាពយ៉ាងជិត ដែលវាជាឧបករណ៍ដ៏សំខាន់បំផុតដែលអ្នកជិះម៉ូតូមិនអាចខ្វះវាបាន៕

ខាងក្រោមនេះគឺជារូបភាពមួយចំនួននិងវីដេអូដែលបង្ហាញពីការគ្រោះថា្នក់នោះ៖

ការវ៉ាឡានដែលកំពុងបើកលើដងផ្លូវ
បុរសម្ចាស់ម៉ូតូនិងសង្សារ
ម៉ូតូធំរបស់បុរសម្នាក់នោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]