ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពុហកីឡដ្ឋានជាតិអូឡាំពិក ស្វាគមន៍ក្រុមជម្រើសជាតិទីម័រខាងកើត ក្នុងការប្រកួតមិត្ដភាពអន្ដរជាតិ នៅវេលាថៃ្ងសែ្អកនេះ ម៉ោង៦:៣០នាទីល្ងាច។ 

មុននឹងជំនួបដែលនឹងត្រូវប្រកួតនៅថ្ងៃស្អែកនេះ ក្រុមទាំង២ដែលស្ថិតក្នុងតំបន់អាស៊ានមួយនេះ បានជួបគ្នាជាច្រើនលើកមកហើយ ខណៈ៦ប្រកួតចុងក្រោយ ក្រុមជម្រើសជាតិទីម័រខាងកើត មិនទាន់ទទួលបានជោគជ័យលើក្រុមជម្រើសជាតិកម្ពុជានៅឡើយទេ ដោយពួកគេចាញ់ដល់ទៅ ៤ដង, ស្មើគ្នា ១ដង និង ឈ្នះតែ ១ដងប៉ុណ្ណោះ។

ខាងក្រោមនេះជាស្ថិតិនៃការប្រកួតចំនួន ៦ដងចុងក្រោយ៖

នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០០៨ កម្ពុជា ស្មើ ទីម័រខាងកើត ២-២ (ការប្រកួតវគ្គជម្រុះ AFF Championship 2008 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ ឃឹម បូរី និងកីឡាករ ស៊ុន សុវណ្ណរិទ្ធី ខណៈដែល ២គ្រាប់របស់ក្រុមភ្ញៀវវិញធ្វើបានដោយកីឡាករ Barbosa និង Pereira)

កម្ពុជា ស្មើ ទីម័រខាងកើត ២-២

នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១០ កម្ពុជា យកឈ្នះ ទីម័រខាងកើត ៤-២ (ការប្រកួតវគ្គជម្រុះ AFF Championship 2010 ដែលធ្វើឡើងនៅប្រទេសឡាវ។ 

៤គ្រាប់របស់ក្រុមកម្ពុជារកបានដោយកីឡាករ ឃឹម បូរី ដែលស៊ុត ៣គ្រាប់ម្នាក់ឯង និង ១គ្រាប់ទៀតដោយកីឡាករ នុត ស៊ីនួន ខណៈដែល ២គ្រាប់របស់ក្រុមទីម័រខាងកើតវិញធ្វើបានដោយកីឡាករ Carmo និង Barbosa)

កម្ពុជា យកឈ្នះ ទីម័រខាងកើត ៤-២

នៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១២ កម្ពុជា ចាញ់ ទីម័រខាងកើត ១-៥ (ការប្រកួតវគ្គជម្រុះ AFF Championship 2012 ។ 

១គ្រាប់របស់ក្រុមកម្ពុជារកបានដោយកីឡាករ កែវ សុខង៉ន ខណៈដែល ៥គ្រាប់របស់ក្រុមទីម័រខាងកើតវិញធ្វើបានដោយកីឡាករ Muilo រកបាន២គ្រាប់់, កីឡាករ Ade រកបាន២គ្រាប់ និងកីឡាករ Alan រកបាន១គ្រាប់)

កម្ពុជា ចាញ់ ទីម័រខាងកើត ១-៥

នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៤ កម្ពុជា ឈ្នះ ទីម័រខាងកើត ៣-២ (ការប្រកួតវគ្គជម្រុះ AFF Championship 2014 ដែលធ្វើឡើងនៅប្រទេសឡាវ។ 

៣គ្រាប់របស់ក្រុមកម្ពុជារកបានដោយកីឡាករ សុខ ច័ន្ទរស្មី ទាំង ៣គ្រាប់ ខណៈដែល ២គ្រាប់របស់ក្រុមទីម័រខាងកើតវិញធ្វើបានដោយកីឡាករ Anggosu និងកីឡាករ Bertoldo)

កម្ពុជា ឈ្នះ ទីម័រខាងកើត ៣-២

នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៦ កម្ពុជា ឈ្នះ ទីម័រខាងកើត ២-០ (ការប្រកួតមិត្តភាពកម្តៅសាច់ដុំ ដែលធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិ។ 

២គ្រាប់របស់ក្រុមកម្ពុជារកបានដោយកីឡាករ ភួង សុខសាណា និងកីឡាករ ឃួន ឡាបូរ៉ា)

កម្ពុជា ឈ្នះ ទីម័រខាងកើត ២-០

នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៤ កម្ពុជា ឈ្នះ ទីម័រខាងកើត ៣-២ (ការប្រកួតវគ្គជម្រុះ AFF Championship 2016 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

៣គ្រាប់របស់ក្រុមកម្ពុជារកបានដោយកីឡាករ ចាន់ វឌ្ឍនាកា ២គ្រាប់ និងកីឡាករ ទិត្យ ឌីណា ១គ្រាប់ ខណៈដែល ២គ្រាប់របស់ក្រុមទីម័រខាងកើតវិញធ្វើបានដោយកីឡាករ Anggisu និង Nelson)

កម្ពុជា ឈ្នះ ទីម័រខាងកើត ៣-២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]