ភ្នំពេញ៖ រថយន្តថ្មីចុងក្រោយស៊េរី Nissan Navara PREMIUM PLUS នេះគឺបានរួមបញ្ចូលគ្នាជាមួយ NISSAN INTELLIGENT MOBILITY (NIM) បំពាក់ជាមួយនឹងមុខងារការពារ សុវត្ថិភាពខ្ពស់ ដោយមានពោងការពារសុវត្ថិភាពចំនួន ៧ គ្រាប់ (7 SRS Airbags) ដើម្បីធានាថា ក្រុមគ្រួសារអ្នក និងអ្នក គឺមានសុខសុវត្ថិភាព និង ដោយប្រពន្ធ័ការពារកម្រិតខ្ពស់។ 

ពោងការពារសុវត្ថិភាព

វាត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ប្រកាសជាផ្លូវការ និងត្រូវបានគេចាប់អារម្មណ៍ពីបទបង្ហាញផលិតផល ដែលបង្ហាញពីភាពជាក់ស្តែង និងមុខងាររបស់រថយន្ត។

រថយន្តថ្មីចុងក្រោយ Nissan Navara PREMIUM PLUS នេះមិនត្រឹមតែផ្តោតសំខាន់ទៅលើតែកត្តាសុវត្ថិភាពរបស់អ្នកដំណើរតែប៉ុណ្ណោះនោះទេ តែថែមទាំងមានបំពាក់ជាមួយប្រព័ន្ធរក្សាបរិស្ថានជុំវិញជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតរបស់នីសាន់ Intelligent Around View Monitor (i-AVM)។

បច្ចេកវិទ្យាចុងក្រោយបំផុតរបស់នីសាន់
បច្ចេកវិទ្យាចុងក្រោយបំផុតរបស់នីសាន់

មុខងារ Intelligent Around View Monitor របស់ Nissan ប្រើកាមេរ៉ាបួនគ្រាប់ដើម្បីផ្តល់នូវទិដ្ឋភាព ៣៦០ ដឺក្រេ បែបភ្នែកបក្សីនៅជុំវិញរថយន្ត ដើម្បីជួយសម្រួលជាមួយការចតរថយន្ត និងក្នុងស្ថានភាពពិបាក ឬការបត់បែននៅជុំវិញផ្លូវដីដែលពិបាកៗ។

កាមេរ៉ាចំនួនបួន ត្រូវបានគេដាក់ឱ្យមានទីតាំងនៅខាងមុខ ខាងក្រោយ និងចំហៀងនៃរថយន្ត ហើយវាបម្លែងចូលទៅក្នុងឩបករណ៍កែច្នៃរូបភាព ដែលត្រូវបានបម្លែងទៅជាទិដ្ឋភាពរួមដូចជាភ្នែករបស់បក្សី ហាក់ដូចជាអ្នកកំពុងសម្លឹងមើលពីលើដំបូលនៃរថយន្ត Nissan Premium Plus របស់អ្នក។

រថយន្តបំពាក់ជាមួយនឹងអេក្រង់ 3D TFT ប្រាំអ៊ីង ប្រភេទ Advanced Drive-Assist™ Display (best- in-class ADAD) ដែលអាចកំណត់ជម្រើសផ្តល់ព័ត៌មានរហូតដល់ ៨ ផ្ទាំងអាចបញ្ជានៅលើចង្កូតបាន។

Nissan Premium Plus

មុខងារសោរឆ្លាតវៃ Intelligent Key (i-Key) ជាមួយប៊ូតុង Push-Start Button ផ្តល់ឱ្យអ្នកបើកបរអាចប្រតិបត្តិបញ្ឆេះរថយន្តងាយស្រួល និងបើកបរបានភ្លាមៗ។ អ្នកដំណើរនៅក្នុងរថយន្តនឹងមានអារម្មណ៍ថាមានសីតុណ្ហភាព មានផាសុកភាពងាយស្រួល និងបង្ហាញឌីជីថលទំនើប នៃម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិពេលលេញ (Full Auto Air-Conditioning) ជាមួយនឹងការគ្របគ្រងបរិយាកាសក្នុងរថយន្តដោយ Dual Zone Climatic Control បន្ថែមជាមួយនឹងប្រអប់ម៉ាស៊ីនត្រជាក់ខាងក្រោយ ដែលចែកចាយខ្យល់ត្រជាក់ទៅគ្រប់កន្លែងនៃកាប៊ីនរថយន្ត។

Nissan Navara PREMIUM PLUS ផ្តល់នូវលក្ខណៈពិសេសនៃកៅអីស្បែកពោរពេញដោយភាពអំណាច ៨ យ៉ាង គុណភាពល្អ និងអមសងខាងចង្កូតអំណាច ២ យ៉ាង សម្រាប់អ្នកបើកបរ ខណៈពេលដែលអ្នកដំណើរខាងមុខទទួលបានកៅអីស្បែក ៤ យ៉ាង។

ទាំងអត្តសញ្ញាណនៃ Zero-Gravity ដែលត្រូវបានរចនាដោយអវកាសយានិករបស់ក្រុមហ៊ុន Nissan កញ្ចក់មើលក្រោយស្វ័យប្រវត្តិ មានសមត្ថភាពកាត់បន្ថយចំណាំងផ្លាតជាមួយនឹងត្រីវិស័យឌីជីថល អនុញ្ញាតឱ្យអ្នកបើកបរដឹងពីទិសដៅនៃការបើកបរ។

រថយន្ត Nissan Premium Plus បំពាក់ជាមួយម៉ាស៊ីនម៉ាសូត 2.5 លីត្រ 4 ស៊ីឡាំងនៅខាងក្នុង DOHC 16- វ៉ាល់ម៉ាស៊ីន VGS Turbo Intercooler លក្ខណៈពិសេសមានថាមពលអតិបរមា 190PS និងកម្លាំងបង្វិលជុំអតិបរិមា 450Nm។ កម្លាំងម៉ាស៊ីននេះគឺស្មើនឹងម៉ាស៊ីន 3.0 លីត្រ ម៉ាស៊ូត) ។

វាថែមទាំងបំពាក់ជាមួយនឹងតួស្រោបការពារប្រអប់ម៉ាស៊ីនដ៏ធន់ វាគឺរចនាឡើងដើម្បីធានានូវកម្លាំងប្រើប្រាស់ប្រចាំថ្ងៃ សន្សំសំចៃទាំងលើផ្លូវទូទៅ និងផ្លូវពិបាក (off-road)។

សុវត្ថិភាពបើកបរ 4x4 ជាមួយនឹង Active Brake Limited Slip (ABLS) Hill Start Assist (HSA) និង Hill Descent Control (HDC)។ នៅពេលដែលវាបំពាក់នៅលើរថយន្ត Nissan វាគឺប្រាកដណាស់ថាការបើកបរនឹងមានសុវត្ថិភាពខ្ពស់បំផុត។

Nissan Navara PREMIUM PLUS បំពាក់ជាមួយនឹងចង្កៀងដ៏ស្រស់ស្អាត ដែលជាអត្តសញ្ញាណដ៏ថ្លៃថ្នូ LED Daytime Running Lights (DRL) ដែលធ្វើឱ្យយានយន្តមានភាពងាយស្រួលក្នុងការមើលឃើញថ្ងៃ ឬយប់ ចង្កៀងមុខ LED និង មុខងារកាងទំរនៅលើដំបូល ដែលអាចទ្រទំងន់ដូចជាកង់ ឬសម្ភារៈផ្សេងៗ។

លក្ខណៈពិសេសតែមួយគត់ផ្សេងទៀត គឺប្រព័ន្ធ Rear Differential Locking (RDL) ដែលផ្តល់ឱ្យអ្នកបើកបរនូវភាពជឿជាក់លើផ្លូវលំបាក off-road និងការបើកបរដោយមិនបត់ បែបកង់នៅលើផ្ទៃផ្សេងៗដោយការចាក់សោកង់ខាងក្រោយដោយដៃដើម្បីធ្វើការជាឯកតាតែមួយ។

លក្ខណៈស្តង់ដារសុវត្ថិភាពរួមបញ្ចូលទាំងប្រព័ន្ធហ្រ្វាំងអាបេអេស Anti-Lock Braking System (ABS) ជំនួយការហ្វ្រាំង Brake Assist (BA) និងប្រព័ន្ធត្រួតពិនិត្យចលនា Traction Control System (TCS)។ ការត្រួតពិនិត្យថាមវន្តយានយន្ត Vehicle Dynamic Control (VDC) ប្រព័ន្ធជួយបង្កើនសមត្ថភាព និងសុវត្ថិភាពបើកបរ 4x4 ជាមួយនឹង Active Brake Limited Slip (ABLS) Hill Start Assist (HSA) និង Hill Descent Control (HDC)។ នៅពេល ដែលវាបំពាក់នៅលើរថយន្តNissan វាគឺប្រាកដណាស់ថាការបើកបរនឹងមានសុវត្ថិភាពខ្ពស់បំផុត។

រថយន្តស៊េរីថ្មី ចុងក្រោយគេបង្អស់គឺ Nissan Navara PREMIUM PLUS នេះមានតម្លៃ ៥0,៩00 ដុល្លារអាមេរិក និងបំពាក់ដោយបច្ចេកវិទ្យាថ្មី ៗរបស់ក្រុមហ៊ុន Nissan Intelligent Mobility។ សូមអញ្ជើញមកទស្សនានៅអាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan សម្រាប់ការបើកសាកល្បង និងការកក់។ ផ្តល់ជូនពិសេសពីរជម្រើសគឺ Navara MT 2WD និង MT 4WD ។

សម្រាប់ព័ត៌មានបន្ថែមអំពីគ្រប់ម៉ូដែលរបស់ក្រុមហ៊ុន Nissan នៅប្រទេសកម្ពុជាសូមចូលមើលគេហទំព័ររបស់ក្រុមហ៊ុននីសាន់ www.nissan.com.kh ឬ ចូលទៅគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុននីសាន់ fb.com/CambodiaNissan/ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]