ភ្នំពេញ៖ សន្ទុះនៃប្រជាប្រិយភាពរបស់កូនប្រុសរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ កាន់តែខ្លាំងឡើងជាលំដាប់ ក្រោយបានចូលសិល្បៈនៅក្នុងទ្រនំរួមជាមួយឪពុកជាទីស្រលាញ់ មិនទាន់ដល់រយៈពេល១ឆ្នាំផងនោះ។

ជាក់ស្តែង ពិធីបុណ្យភ្ជុំបិណ្ឌក៏បានកន្លងហួសទៅហើយ នៅក្នុងនោះដែរ ក៏បានឃើញតារាជាច្រើនរូបបាននាំគ្នាលេងខ្លួនស្អាតសមរម្យ ដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃ។ ជាមួយគ្នានេះដែរ ក៏ឃើញត្រកូលគ្រួសារតារាទាំងនេះ ក៏បានដឹកដៃកូនៗ និងភរិយទៅវត្តនៅក្នុងបិណ្ឌ១៥ ខណៈពេលដែលម្នាក់ៗ បានលេងខ្លួនយ៉ាងសង្ហា។

តែអ្វីដែលកាន់តែពិសេសជាងនេះនោះ គ្រាន់តែបានឃើញតារាទាំងអស់នោះនាំគ្នាទៅដល់វត្តភ្លាម ស្រាប់តែបណ្តាអ្នកគាំទ្រ មិនថាក្មេងចាស់ បាននាំគ្នាចោមរោមសុំថតរូបទុកជាអនុស្សាវរីយ៍ ពេញក្នុងវត្តតែម្តង។

បន្ទាប់ពីបានទស្សនាវីដេអូសកម្មភាពនេះ បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ព្រោះមិននឹកស្មានថាប្រជាប្រិយរបស់ពួកគេខ្លាំងបែបនេះ មិនថានៅលើឆាក ដល់ពេលនៅក្រៅ បានដឹងថាសន្ទុះការគាំទ្រ ពួកគេខ្លាំងបែបណា៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

គ្រួសារព្រាប សុវត្ថិ
គ្រួសារព្រាប សុវត្ថិ
គ្រួសារព្រាប សុវត្ថិ
កូនប្រុសពៅព្រាប សុវត្ថិ
កូនប្រុសពៅព្រាប សុវត្ថិ
កូនៗ ព្រាប សុវត្ថិ អ្នកគាំទ្រចោមរោមថត
កូនៗ ព្រាប សុវត្ថិ អ្នកគាំទ្រចោមរោមថត
កូនៗ ព្រាប សុវត្ថិ អ្នកគាំទ្រចោមរោមថត
កូនៗ ព្រាប សុវត្ថិ អ្នកគាំទ្រចោមរោមថត
កូនៗ ព្រាប សុវត្ថិ អ្នកគាំទ្រចោមរោមថត
កូនៗ ព្រាប សុវត្ថិ អ្នកគាំទ្រចោមរោមថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ សិរីវុឌ្ឍ