មណ្ឌលគិរី៖ ក្នុងមួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថា ពិធីការិនី អ្នកនាង  ចាន់ កែវនិមល មានសន្ទុះក្នុងការងារសិល្បៈខ្លាំងមែនទែន ស្ទើរតែគ្រប់កម្មវិធី ទាំងអស់របស់ទូរទស្សន៍ រស្មីហង្សមាស។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ពិធីការិនីដ៏មានប្រជាប្រិយភាពរូបនេះ បានកាន់ដៃ គ្រួសារ របស់ខ្លួនទៅលេងក្នុងខេត្ត មណ្ឌលគិរី ដែលជាទីកន្លែងកម្សាន្ត ពោរពេញទៅដោយធម្មជាតិព័ទ្ធជុំវិញ។

ជាមួយគ្នានោះដែរ អ្នកនាង ចាន់ កែវនិមល បានបង្ហាញភាពផ្លែមល្ហែមជាមួយគ្រួសាររបស់ខ្លួន ជាហេតុធ្វើឲ្យមានទស្សនិកជន មិនតិចនោះទេ បានច្រណែន ពេលឃើញបែបនេះ អមជាមួយរូបថតស្វីតៗ របស់ពួកគេ។

ក្នុងនោះផងដែរ មានបណ្ដាហ្វេនជាច្រើន បាននិយាយទៅកាន់នាងថា« អ្នកណាថាមានកូនហើយ ស្វីតមិនបាន » ទាំងនេះហើយបង្ហាញឲ្យឃើញថា ទំនាក់ទំនងស្នេហារបស់ពូកគេ មានភាពរឹងមាំ ខ្លាំងបើទោះបីជាមិនសូវមានពេលវេលា ផ្ដល់ភាពកក់ក្ដៅឲ្យគ្នាក៏ពិតមែន៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖  

អ្នកនាង ចាន់ កែវនិមល និងគ្រួសារ
អ្នកនាង ចាន់ កែវនិមល និងគ្រួសារ
អ្នកនាង ចាន់ កែវនិមល
អ្នកនាង ចាន់ កែវនិមល និងគ្រួសារ
អ្នកនាង ចាន់ កែវនិមល និងគ្រួសារ
កូនៗរបស់ អ្នកនាង ចាន់ កែវនិមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល