ជាទូទៅ មនុស្សគ្រប់ៗគ្នា សុទ្ធសឹងតែមិនអាចស្វែងយល់ដឹងពីជម្រៅចិត្ត របស់នរណាម្នាក់ ដោយភ្នែកទទេ នោះទេ។ ហើយជាមួយគ្នានោះដែរ សម្រាប់គូស្នេហ៍នីមួយៗ រមែងតែងតែមានការចង់ដឹង ចង់លឺ អោយបាន គ្រប់ជ្រុងជ្រោយ ពីមនុស្សដែលខ្លួនស្រលាញ់ ដើម្បីធ្វើឲ្យពួកគេអាចរស់នៅ បានចុះសម្រុងគ្នា រហូតដល់ថ្ងៃចុងក្រោយ។

តែយ៉ាងណាមិញ ថ្វីបើ ការស្វែងយល់ដឹងពីទឹកចិត្តរបស់នរណាម្នាក់ មានការលំបាកខ្លាំងប៉ុណ្ណាក៏ដោយចុះ ប៉ុន្តែ ក៏មានមួយផ្នែកធំ នៃសកម្មភាព របស់ពួកគេ ត្រូវបានធ្វើការបកស្រាយ តាមរយៈទង្វើ និងអាកប្បកិរិយា ជាប្រចាំថ្ងៃ របស់ពួកគេ ផងដែរ។

ហេតុដូច្នោះហើយ នៅក្នុងថ្ងៃនេះ យើងក៏ចង់បង្ហាញប្រាប់ពីអត្ថន័យមួយចំនួន នៅពេល ដែលដៃគូស្នេហា សម្តែងការអោបរបស់ពួកគេ៖ 

ការអោបពីក្រោយខ្នង

សម្រាប់ដៃគូស្នេហា ដែលបានបង្ហាញសកម្មភាពនៃការអោបចេញមកពីក្រោយខ្នង នាពេល ធ្វើម្ហូប ឬទៅក្រៅម្តងៗ ។ វាមានអត្ថន័យថា ជាការប្រាប់ឲ្យមនុស្សម្នាក់ទៀត ដឹងថា គេពិតជា ស្រលាញ់ និងយកចិត្តទុកដាក់ ព្រមទាំងចង់ការពារថែរក្សាអ្នកបែបនេះ គ្រប់ពេលវេលា ផងដែរ។

ក្នុងនោះដែរ ដៃគូស្នេហា ដែលបានបង្ហាញពីសកម្មភាពបែបនេះ ក៏មានការព្រួយបារម្ភពីការ បាត់បង់អ្នក នាថ្ងៃណាមួយ ដែលពួកគេពិតជាមិនចង់ឲ្យអ្នកចាកចេញទៅណា ចោលពួកគេ នោះទេ។  

ថ្វីបើ ក្តីស្រលាញ់មួយនេះ មិនសូវមានភាពផ្អែមល្អែមច្រើន ដូចជាគូស្នេហ៍ដទៃផ្សេងទៀត តែ គាត់ក៏ជាមនុស្សម្នាក់ ដែលមិនត្រឹមតែស្រលាញ់អ្នក យ៉ាងពិតប្រាកដ នោះទេ ហើយ ក៏ជាមនុស្សម្នាក់ ដែលចាំជួយមើលថែអ្នក ផងដែរ មិនថា ពេលគ្រាក្រលំបាក យ៉ាងណា នោះទេ។

រូបតំណាង

ការអោបត្រឹមចង្កេះ

សម្រាប់ដៃគូស្នេហា ដែលបានបង្ហាញពីសកម្មភាពអោបគ្នា ត្រឹមតែចង្កេះ ក៏បានបង្កប់នូវ អត្តន័យថា រូបគាត់ ពិតជាស្រលាញ់ និងសប្បាយចិត្ត ដែលបាននៅជាមួយអ្នក។ ហើយ រូបគាត់ ពិតជាចង់ចំណាយពេលវេលាឲ្យបានច្រើន នៅជាមួយអ្នកបែបនេះជានិច្ច ផងដែរ។

ក្នុងនោះដែរ អ្នកក៏ត្រូវតែមានការប្រុងប្រយ័ត្នផងដែរ ថា ជាញឹកញាប់ រូបគេ ក៏ជាអ្នក ស្រលាញ់លឿន និងងាយដកចិត្តរហ័ស ផងដែរ។  

រូបតំណាង

ការអោបចំហៀង ដោយមើលត្រឹមតែខ្នង

ជាការពិតណាស់ ការអោបបែបនេះ មិនមែនជាការអោប ពោរពេញទៅដោយភាព រ៉ូមែនទិច នោះទេ ព្រោះថា ប្រសិនបើ គាត់ជាមិត្តភក្តិរបស់អ្នក គាត់ក៏អាចអោបអ្នកបែបនេះ បានដែរ។ ហើយក្នុងនោះដែរ វាក៏មើលទៅមិនសូវជាភាពស្និទ្ធស្នាលច្រើន សម្រាប់ទំនាក់ទំនងរបស់អ្នក និងគាត់ ផងដែរ។ 

តែយ៉ាងណាមិញ ប្រសិនបើ អ្នកនិងគាត់ កំពុងតែចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយគ្នា អ្នកគួរតែចំណាយពេលវេលាខ្លះ នៅជាមួយខ្លួនឯង ដើម្បីធ្វើការថ្លឹងថ្លែងម្តងទៀត ថា គាត់ពិត ជាស្រលាញ់អ្នក ពិតប្រាកដមែនដែរ ឬទេ។ ព្រោះថា គាត់អាចប្រហែលជា ចាប់ទុក អ្នកត្រឹមតែ ជាដៃគូរាប់អានធម្មតា នោះទេ។ 

រូបតំណាង

ការអោបចំហៀង ដោយមើលគ្នាទៅវិញទៅមក ក្នុងក្រសែភ្នែក

ចំពោះគូស្នេហា ដែលនិយមចូលចិត្តបង្ហាញពីសកម្មភាពអោបគ្នា ហើយមើលគ្នា ក្នុងក្រសែ ភ្នែក ភាគច្រើន គឺជាការបញ្ជាក់ឲ្យឃើញថា គាត់ពិតជាខ្វល់ខ្វាយ និងចង់ថ្នាក់ថ្នមអ្នក តែម្នាក់ ប៉ុណ្ណោះ។

ហេតុដូច្នោះហើយ អ្នកក៏មិនចាំបាច់មានការព្រួយបារម្ភច្រើនថា គាត់អាច និងបោះអ្នកចោល នាថ្ងៃណាមួយ នោះទេ ព្រោះថា គាត់ពិតជាស្រលាញ់អ្នក ខ្លាំងណាស់។ ហើយ គាត់ក៏ គ្មានថ្ងៃ ដែលអាចកាត់ផ្តាច់ទំនាក់ទំនង និងការពេញចិត្តរបស់គាត់ ជាមួយអ្នកបាន ផងដែរ។

រូបតំណាង

ការអោបពីចម្ងាយ

ចំពោះគូស្នេហា ដែលរមែងតែងតែចូលចិត្តការអោបគ្នាបែបនេះ ក៏បានសរបញ្ជាក់អោយ ឃើញថា ពួកគេទាំងពីរ ប្រហែលជាមិនបានស្រលាញ់គ្នា ដោយចិត្ត និងចិត្ត នោះទេ។ 

ហើយក្នុងនោះដែរ ពួកគេ ក៏ប្រហែលជាអាចចាប់ទុកគ្នា ត្រឹមតែជាដៃគូ រកសីុ ឬអ្នករាប់ អានគ្នា បែបធម្មតា នោះទេ។  ជាពិសេសទៅទៀត ការសម្តែងអាកប្បកិរិយាអោបមួយប្រភេទនេះ ក៏អាចធ្វើបានជាទូទៅ មិនថា ជាមួយភេទដូចគ្នា ឬខុសគ្នា នោះទេ។ 

រូបតំណាង

ការអោបមួយកំណាត់

ក្នុងន័យនេះដែរ ចង់ធ្វើការសំដៅទៅរកការដាក់ដៃទាំងពីរ របស់មិត្តប្រុសម្នាក់ ទៅកាន់មិត្តស្រីរបស់ខ្លួន ដូចក្នុងរូបភាពខាងក្រោមនេះ។ ដោយវាក៏មានន័យថា គាត់ចង់ការពារអ្នក និងបានត្រៀមខ្លួនជាស្រេច សម្រាប់ជាជំនួយជួយគាំទ្រ ទៅដល់អ្នក នៅរាល់ពេលដែលអ្នកមានបញ្ហា គ្រប់ពេលវេលា។ 

ជាមួយគ្នានេះដែរ គាត់ក៏ជាមនុស្សម្នាក់ ដែលអ្នកអាចពឹងពាក់បានមិនត្រឹមតែ នៅក្នុងរឿង ក្រុមគ្រួសារ ឬបញ្ហារឿងរ៉ាវជីវិត នោះទេ។ ព្រោះថា គាត់តែងតែត្រៀមខ្លួនជានិច្ច ដើម្បីចូល ខ្លួនមកចែករំលែកទុក្ខលំបាកជាមួយអ្នក។ 

រូបតំណាង

ការអោបបែបស្និទ្ធស្នាលខ្លាំង

ចំពោះ សកម្មភាពនៃការអោបបែបនេះ រមែងតែងតែឆ្លុះបញ្ចាំងឲ្យឃើញថា គាត់ជាដៃគូស្នេហា ដែលពូកែ និងពោរពេញដោយថាមពលខ្ពស់ ក្នុងរឿងលើគ្រែ។

ហើយក្នុងនោះដែរ គាត់ក៏ជាដៃគូ ដែលពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ និងការចង់ បានរបស់ខ្លួន ជានិច្ចជាកាល មកកាន់អ្នក ផងដែរ។ ដោយជាមួយនឹងន័យនេះ ប្រសិនបើ អ្នក កំពុងតែទាក់ទងជាមួយគាត់ អ្នកក៏ត្រូវត្រៀមខ្លួនផងដែរ ថា គាត់គឺជាមនុស្សដែលងាយ និងដើរចេញពីអ្នក គ្រប់ពេលវេលា ផងដែរ។  

រូបតំណាង

ការអោបខ្លាំងក្លា

ជាការពិតណាស់ ភាគច្រើននៃការអោបបែបនេះ សម្រាប់គូស្នេហា ដែលបានបែកគ្នា អស់រយៈពេលជាច្រើនឆ្នាំ មកហើយ។ ដោយជាមួយគ្នានោះដែរ វាក៏បានបង្ហាញឲ្យឃើញថា គាត់ពិតជានឹករលឹក និងស្រលាញ់អ្នកខ្លាំងណាស់។

ហើយ គាត់ក៏ជាមនុស្សស្មោះត្រង់ ជាមួយនឹងសេចក្តីស្រលាញ់មួយនេះ សម្រាប់អ្នក។ ម្យ៉ាងទៀត គាត់ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអាចមានទំនាក់ទំនងជាមួយអ្នក ក្នុងរយៈពេលមួយយូរអង្វែង ថែមទៀតផង។  

រូបតំណាង

ការអោបបែបស្ងៀមស្ងាត់

សកម្មភាពអោបបែបនេះ ដោយគ្មានការនិយាយស្តីជាមួយគ្នា គឺជាការចង់បញ្ជាក់ប្រាប់ ពីសេចក្តីស្រលាញ់ និងការគាំទ្រគ្នាទៅវិញទៅមក មិនថាពេលសប្បាយរីករាយ ឬពេល កើតទុក្ខ នោះទេ។

ក្នុងនោះដែរ ការអោបមួយប្រភេទនេះ ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញថា អ្នកទាំងពីរ គឺជាមនុស្ស ដែលបានចូលចិត្តបង្ហាញពីសកម្មភាព ច្រើនជាជាងពាក្យសម្តីរបស់ខ្លួន ផងដែរ។ ជាមួយគ្នា នោះដែរ ពួកគេ ក៏ជាប្រភេទមនុស្ស ដែលនិយមចូលចិត្តរស់នៅបែបឯកជនច្រើន ជាជាងការបង្ហាញ តាមប្រព័ន្ធផ្សព្វផ្សាយ។

រូបតំណាង

សរុបរួមមកវិញ ចំពោះការរៀបរាប់ខាងលើនេះ ក៏គ្រាន់តែជាផ្នែកមួយ សម្រាប់ធ្វើ ការបកស្រាយ ពីបុគ្គលិកលក្ខណៈរបស់ដៃគូស្នេហ៍មួយចំនួន តែប៉ុណ្ណោះ ក្នុងការចូលរួម ចែករំលែក ជាការគិតទាំងអស់គ្នា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការបកស្រាយខាងលើនេះ? 

ប្រភពឯកសារយោង: hackspirit.com // brightside.me // everydayknow.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]