ចិន៖ ថ្មីៗនេះចិនបានដាក់ពង្រាយកងកម្លាំងពិសេសរបស់ខ្លួនដែលជាមនុស្សយន្តប៉ូលិសភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបដែលពួកវាមានសមត្ថភាពស្កេនមុខមនុស្សនៅតាមដងផ្លូវយ៉ាងសកម្ម។ បើទោះបីជាមនុស្សយន្តប៉ូលិសនេះមានរូបរាងតូចបន្តិចមែន ប៉ុន្តែចំណេះដឹងរបស់វាមិនតូចនោះទេ។

រូបភាពនៃមនុស្សយន្តប៉ូលិសក្នុងប្រទេសចិន

វាបំពាក់ដោយកាមេរ៉ាដ៏ធំមួយចំផ្ទៃកណ្ដាលដែលជាភ្នែកដ៏សំខាន់អមដោយប្រដាប់បញ្ចេញសម្លេង ភ្លើងសញ្ញា  និងកង់ពីរសម្រាប់ធ្វើដំណើរលើដងផ្លូវទៅវិញទៅមកយ៉ាងមមាញឹក។

បើនិយាយពីសមត្ថភាពរបស់វាវិញអាចស្កេនមុខមនុស្សចម្ងាយប្រមាណ ៨០០ម៉ែត្រ ទោះជនសង្ស័យ ឫឧក្រិដ្ឋជនបន្លំដើរក្នុងហ្វូងមនុស្សយ៉ាងលឿន ក៏ដោយ ហើយវានឹងបញ្ជូនមុខសញ្ញាទៅប្រព័ន្ធត្រួតពិនិត្យ។

ក្រៅពីសមត្ថភាពដ៏អស្ចារ្យ វាក៏មានរូបរាងគួរឲ្យស្រលាញ់ដែរ។ អ្នកថ្មើរជើងជាច្រើនតែងតែដកទូរស័ព្ទមកថតជាមួយមនុស្សយន្តប៉ូលិសនេះ។

បើយោងតាមសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសចិនបានឲ្យដឹងថា "មនុស្សជាច្រើនមានការព្រួយបារម្ភពីថ្ងៃអនាគតរបស់ពួកគេថា បើបច្ចេកវិទ្យានៅតែបន្តរីកចម្រើន នោះអត្រាមនុស្សអត់ការងារធ្វើនឹងបន្តកើនឡើង ដោយសារភាពវៃឆ្លាតរបស់មនុស្សយន្តឆក់យកឱកាសការងារពីមនុស្ស"៕

ទស្សនាវីដេអូខាងក្រោម៖

រូបភាពនៃមនុស្សយន្តប៉ូលិសក្នុងប្រទេសចិន
រូបភាពនៃមនុស្សយន្តប៉ូលិសក្នុងប្រទេសចិន
រូបភាពនៃមនុស្សយន្តប៉ូលិសក្នុងប្រទេសចិន
រូបភាពនៃមនុស្សយន្តប៉ូលិសក្នុងប្រទេសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]