កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៨ កន្លងទៅថ្មីៗនេះ នាង Yoona សមាជិកក្រុមចម្រៀងដ៏ល្បី Girls’Generation បានបង្ហាញខ្លូននៅព្រលានយន្តហោះ ដើម្បីបំពេញការងាររបស់ខ្លួន នៅក្រៅប្រទេស។

យ៉ាងណាមិញ ខណៈពេលដែលនាង Yoona បង្ហាញមុខនៅព្រលានយន្តហោះនោះ វត្តមានរបស់នាង បានបង្កការចាប់អារម្មណ៍ដល់អ្នកកាសែត និងអ្នកគាំទ្រមែនទែន ព្រោះថាពួកគេពិតជាចង់ឃើញ សម្រស់របស់រាជនីសម្រស់រូបនេះ នៅខាងក្រៅខ្លាំងណាស់។

តួយ៉ាង អ្វីៗបានធ្វើឲ្យអ្នកគាំទ្រមិនតិចនាក់នោះទេ បែរជាខកបំណងទៅវិញ នៅពេលដែលឃើញរូបថតរបស់តារាស្រីដ៏លេចធ្លោមួយនេះ នៅខាងក្រៅដែលថតបានដោយក្រុមអ្នកប្រមាញ់រូបតារាមួយរូប។ ក្នុងនោះដែរ សម្រស់របស់នាង Yoona ហាក់មានភាពជ្រីវជ្រួញខុសពីធម្មតា ហើយមិនត្រឹមតែប៉ុណ្ណោះ នាងក៏មានសភាពរៀងចាស់ជាងមុនផងដែរ។

ទោះជាយ៉ាងណាក្តី បើក្រឡេកមកមើលរូបភាពផ្សេងៗទៀតរបស់នាង បានឲ្យអ្នកគាំទ្រជាច្រើនធូរចិត្តមកវិញ និងដឹងថា រូបមួយសន្លឹកដែលឃើញនាង Yoona អាក្រក់នោះ គ្រាន់តែជារូប ថតបានពេលដេលនាងមិនបានត្រៀមខ្លួនតែប៉ុណ្ណោះ ឯចំពោះរូបថតដទៃទៀតរបស់នាងវិញ Yonna នៅតែស្រស់ស្អាតទាក់ភ្នែកមហាជនដដែល៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Yoona នៅខាងក្រៅ
Yoona នៅខាងក្រៅ
Yoona នៅខាងក្រៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]