ភ្នំពេញ៖ តារាចម្រៀងលំដាប់កំពូល លោកខេមរៈ សិរីមន្ត បានបង្ហាញមុខប្រុសស្រីជាបន្តបន្ទាប់ ចំណែកឯរឿងនៅក្នុងគ្រួសារដែលលោកបានលាក់បាំងកន្លងមក ក៏ត្រូវបានបើកបង្ហាញជាសាធារណៈ គួរឲ្យកត់សម្គាល់។

ជាក់ស្តែង ប្រិយមតិ្តជាច្រើនប្រាកដជាបានដឹង និងបានឃើញនូវមុខមាត់ដ៏គួរឲ្យស្រលាញ់របស់កូនស្រីខ្លួន ដែលតារាសម្លេងស្រួយរូបនេះបានបង្ហាញកាលពីពេលថ្មីៗនេះហើយ ថានាងនៅក្មេងពិតមែន តែស្រស់ស្អាតមិនចាញ់ម្តាយ និងឪពុកប៉ុន្មាននោះទេ។

តែបើងាកមកនិយាយពីការតែងខ្លួន របស់កូនប្រុសស្រីរបស់លោកវិញ ក៏មិនណយនោះដែរ ព្រោះថាមិនថាការស្លៀកពាក់ ក៏ដូចជារូបរាង មុខមាត់ មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញបែបហាយសូរតែម្តង ទោះបីជាពួកគេមានវ័យក្មេងៗយ៉ាងណាក្តី។

ក្រោយពីបានឃើញការស្លៀកពាក់ និងការតុបតែងខ្លួនកូនៗរបស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ដែលភរិយាលោក និងលោក ពូកែរកនឹកលេងខ្លួនឲ្យកូនប្រុសស្រីស្អាតៗបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ខេមរៈ សិរីមន្ត និងគ្រួសារ
ខេមរៈ សិរីមន្ត និងកូនស្រី
ការតែងខ្លួនកូនស្រី ខេមរៈ សិរីមន្ត
ការតែងខ្លួនកូនស្រី ខេមរៈ សិរីមន្ត
ការតែងខ្លួនកូនស្រី ខេមរៈ សិរីមន្ត
ការតែងខ្លួនកូនស្រី ខេមរៈ សិរីមន្ត
ការតែងខ្លួនកូនស្រី ខេមរៈ សិរីមន្ត
ការតែងខ្លួនកូនប្រុសស្រី ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត