អង់គ្លេស៖ អ្នកស្រី Victoria Burgess ដែលមានអាយុ ២៧ ឆ្នាំ បានស្ទុះទៅវាយមិត្តភក្តិរបស់ខ្លួនឈ្មោះ Jenna Edwards និងអង្គុយពីលើ រួចខាំស្លឹកត្រចៀកនាងរហូតដល់ដាច់ប៉ាត់តែម្តង បន្ទាប់ពីអ្នកទាំងពីរបានផ្ទុះជម្លោះរឿងលុយកាក់ក្នុងស្ថានភាពស្រវឹងនៅឯអាហារដ្ឋានសាច់អាំងចង្កាក់មួយកន្លែងនាក្រុង Newport ប្រទេស Wales នៃចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ។

ស្នាមត្រចៀកដែលដាច់ប៉ាត់

បើតាមវីដេអូថតដោយកាមេរ៉ាសុវត្ថិភាព គេឮអ្នកនាង Edwards ស្រែកទាំងឈឺចាប់ ព្រមទាំងនិយាយថា “Victoria លែងទៅ” ខណៈស្ត្រីដែលក្លាយជាម្តាយគេទៅហើយនោះ កំពុងខាំត្រចៀកនាងជាប់រហូតដល់ដាច់ប៉ាត់តែម្តង។

Jenna Edwards ដែលដាច់ត្រចៀក

ជាលទ្ធផល ស្ត្រីដែលប្រើសមត្ថភាពធ្មេញដោះដើម្បីបញ្ចេញកំហឹងលើមិត្តភក្តិដែលរាប់អានគ្នាអស់ ៤ ឆ្នាំមកហើយ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារដល់ទៅ ៤ ឆ្នាំកន្លះ៕

មិត្តភក្តិទាំងពីររាប់អានគ្នា ៤ ឆ្នាំ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]