បរទេស៖ Khabib Nurmagomedov អាចនឹងត្រូវទទួលពិន័យធ្ងន់ពីសំណាក់ស្ថាប័ន UFC ក្រោយពីរូបគេបង្ករឿងថៃ្ងមុន បន្ទាប់ពីបំបាក់ Conor McGregor កាលពីថៃ្ងសៅរ៍ សប្ដាហ៍មុន។ 

Khabib Nurmagomedov

Khabib ដែលការពារខែ្សក្រវ៉ាត់របស់ខ្លួនបានដោយជោគជ័យនោះ បានហក់ចុះពីក្នុងទ្រុងរួចទៅវ៉ាយក្រុមហ្វឹកហាត់របស់ Conor ដែលធើ្វឲ្យកើតទៅជាអំពើហិង្សាមួយប្រ៉ាវ ដោយក្នុងនោះប៉ូលីសក៏បានធើ្វការឃាត់ខ្លួនចំនួន៣នាក់ នៃក្រុមរបស់កីឡាកររុស្ស៊ីនេះ។

ក្រុមរបស់ Khabib

បន្ទាប់ពីការប្រកួតនោះបានបញ្ចប់ មតិជាច្រើនជាពិសេសអ្នកស្នេហាវិស័យកីឡាក្បាច់គុណជម្រុះនេះ បានលើកជាឡើងជាមតិខុសគ្នាៗ ជុំវិញការប្រកួតមួយនេះ ដោយក្នុងនោះអ្នកប្រដាល់សកលមិនដែលចាញ់ Floyd Mayweather បានបញ្ចេញនូវយោបល់មួយចំនួនជុំវិញសកម្មភាពរបស់ Khabib យ៉ាងដូច្នេះថា៖ 

Floyd Mayweather

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]