ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រកំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ ច្បាស់ជាជ្រាបហើយថា តារាចម្រៀងរូបនេះ បើទោះជាលោក បានរៀបការរួច ស្របពេលកំពុងចូលសិល្បៈក្តី ក៏ប៉ុន្តែប្រជាប្រិយភាពរបស់លោក ហាក់មិនស្រុតចុះនោះទេ។

យ៉ាងណាមិញ បើគិតមកទល់ពេលនេះ លោក ព្រាប សុវត្ថិ និងភរិយា បានរៀបការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្នកទាំងពីរក៏មាន កូនប្រុស៣នាក់ យ៉ាងសង្ហាៗផងដែរ។

ដោយឡែក ស្រាប់តែថ្មីៗនេះ មានផេកហ្វេសប៊ុកមួយ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម នៅពេលដែលឃើញផេកនោះ បង្ហោះវីដេអូមង្គលការរបស់លោក ព្រាប សុវត្ថិ និងភរិយា។

តួយ៉ាង ផ្អែកលើវីដេអូរៀបមង្គលការនោះផងដែរ បានឲ្យឃើញថាបើទោះជាអ្នកទាំងពីររៀបការ តាំងពីយូរទៅហើយក្តី ប៉ុន្តែអ្នកទាំងពីរពិតជាស្វីតដាក់គ្នា មិនចាញ់គូស្នេហ៍នាពេលបច្ចុប្បន្ននោះទេ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរថែមទាំង បកស្រាយបទចម្រៀងរួមគ្នាថែមទៀតផង ដែលមើលទៅពិតជារ៉ូមែនទិកខ្លាំងមែនទែន៕

វីដេអូពី៖ តារាសំដែងខ្មែរសម័យឆ្នាំ60s -90s

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ