(ភ្នំពេញ)​៖ កម្លាំងនគរបាលខណ្ឌដូនពេញ និងខណ្ឌចំការមន បានសហការគ្នាឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់កាំបិតពាក់ព័ន្ធយកកាំបិតភ្ជង់​ ជនរងគ្រោះនៅហាង ណេត វី អេ ធូ ស្ថិតនៅភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការររងទទួលផែនព្រហ្មទណ្ឌខណ្ឌចំការមន បានឱ្យដឹងថា ជនសង្ស័យត្រូវកម្លាំងនគរបាលឃាត់ខ្លួននាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ នៅចំណុចណេត វី អេ ធូ ស្ថិតនៅភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះមានឈ្មោះ រ៉ុន គឹមលាង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកអ៊ីន ធើណេត វី អេ ធូ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៦៧បេតេ ស្ថិតនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ តាំង ង៉ិចហាវ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវ ២៣២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ឃាត់ខ្លួនពីបទ លួចមានស្ថានទំងន់ទោស (ប្លន់យកលុយប្រើកូនកាំបិតភ្ជង់) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចណេត វី អេ ធូ ស្ថិតនៅភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមនកន្លងមក។

លោកអធិការរងបន្តទៀតថា ជនសង្ស័យប្រើកូនកាំបិតភ្ជុងប្លន់យកលុយកន្លែងណេត រួចក៏ធ្វើការស្រាវជ្រាវយោងតាមកាំម៉ារ៉ា សុវត្ថិណេត មានរូបជនសង្ស័យរហូតដល់យប់ម៉ោង១១៖០០នាទី ជិតដល់កណ្ដាលអាធ្រាត្រធ្វើការឃាត់ខ្លួនបាន នៅចំណុចមុខផ្ទះ អ៊ីនធើណេត ភី ភី ណេត ផ្លូវលេខ៦៣កែង២២២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយបានសការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងរាំង ខណ្ឌដូនពេញ ហើយចាប់យកមកនគរបាលខណ្ឌចំការមន។

លោកបានបន្ថែមទៀតថា បន្ទាប់ពីធ្វើការសួរជនសង្ស័យបានទទួលស្គាល់ខ្លួនបានធ្វើសកម្មភាពប្រើកូនកាំបិតភ្ជុងប្លន់ យកលុយពីបុគ្គលិកណេតត្រឹមតែ២៣០០ដុល្លារ មិនមែនដូចជនរងគ្រោះដាក់ពាក្យបណ្ដឹងបាត់បង់លុយ៣០០០ដុល្លារនោះទេ រួចក៏ធ្វើការដកហូតវត្ថុតាងពីជនសង្ស័យរួមមានម៉ូតូម៉ាក៊ូហ្គុន ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ រ៨២៨៨ និងកាបូបស្ពាយពណ៌ខ្មៅចំនួន១ និងកូនកាំបិតចិតបន្លែចំបួន០១។

បច្ចុប្បបន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូលទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]