ម៉ាឌីវ៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ តារាជាច្រើន បាននាំគ្នាទៅដើរលេង តាមបណ្តាខេត្តនានា ដើម្បីជួបជុំក្រុមគ្រួសារ បងប្អូន ពោរពេញទៅដោយ ក្តីសប្បាយរីករាយ។ ប៉ុន្តែសម្រាប់ កំពូលតារាចម្រៀងស្រីខ្មែរ កញ្ញា ឱក សុគន្ធកញ្ញា វិញ ក៏ឈានជើង ដើរលេងកម្សាន្ត ទៅដល់ ប្រទេសក្រៅឯណោះ។

ដោយក្នុងនោះ តារាស្រីរូបនេះ បានទៅដើរលេងនៅកោះ ម៉ាឌីវ ហើយក៏ជាកន្លែងមួយ ដែលនាងតែងប្រាថ្នាអស់ជាយូរមកហើយ ព្រោះថានៅទីនោះ មានទេសភាពស្រស់ស្អាតខ្លាំង ដូចជារូបគំនូរយ៉ាងដូច្នោះដែរ។

អ្វីដែលសំខាន់ ការដើរលេងលើកនេះផងដែរ កញ្ញា ឱក សុគន្ធកញ្ញា មិនបានដើរលេងតែម្នាក់ឯងទេ គឺបានដឹកដៃអនាគតស្វាមី ដ៏ស្រស់សង្ហា ទៅជាមួយដែរ ដោយអ្នកទាំងពីរ បានបង្ហាញ ភាពរ៉ូមែនទិក និងផ្អែមល្ហែម ដាក់គ្នា ដូចស្រមោចនិងស្ករ។ 

ក្រោយពីបានឃើញទិដ្ឋភាពបែបនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការជ្រួលច្របល់ចិត្ត និងអន្ទះសារ រង់ចាំឃើញអ្នកទាំងពីរ ក្លាយជា ប្តីប្រពន្ធនឹងគ្នា ក្នុងពេលឆាប់ៗនេះផងដែរ។ 

ប៉ុន្តែពេលនេះ ទៅមើលរូបថតស្អាតៗ របស់សុគន្ធកញ្ញា និងអនាគតស្វាមី បន្តិចសិន នៅកោះម៉ាឌីវ៖

ឱក សុគន្ធ កញ្ញា ដើរលេងកោះម៉ាឌីវ
ឱក សុគន្ធ កញ្ញា ដើរលេងកោះម៉ាឌីវ
ឱក សុគន្ធ កញ្ញា ដើរលេងកោះម៉ាឌីវ
ឱក សុគន្ធ កញ្ញា ដើរលេងកោះម៉ាឌីវ
ឱក សុគន្ធ កញ្ញា ដើរលេងកោះម៉ាឌីវ
ឱក សុគន្ធ កញ្ញា ដើរលេងកោះម៉ាឌីវ
ឱក សុគន្ធ កញ្ញា ដើរលេងកោះម៉ាឌីវ
ឱក សុគន្ធ កញ្ញា ដើរលេងកោះម៉ាឌីវ
ឱក សុគន្ធ កញ្ញា ដើរលេងកោះម៉ាឌីវ
ឱក សុគន្ធ កញ្ញា ដើរលេងកោះម៉ាឌីវ
ឱក សុគន្ធ កញ្ញា ដើរលេងកោះម៉ាឌីវ
ឱក សុគន្ធ កញ្ញា ដើរលេងកោះម៉ាឌីវ
សុគន្ធ កញ្ញា ដើរលេងកោះម៉ាឌីវ ជាមួយអនាគតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា