របកគំហើញថ្មីដែលមិនធ្លាប់មានពីមុនមក ថ្នាំដែលគេប្រើសម្រាប់ព្យាបាលអ្នកជំងឺវងេ្វងវង្វាន់ (Alzheimer) ត្រូវបានគេរកឃើញថាវាអាចយកជំនួសការប៉ះធ្មេញដោយសារពុកធ្មេញបាន។  ថ្នាំនេះមានឈ្មោះថា Tideglusib មានតួនាទីទៅភ្ញោចឲ្យកោសិកាដើមដែលមានក្នុងសរសៃធ្មេញធ្វើការផលិតបន្ថែមនូវកោសិកាដង់ទីន (Dentin) ដែលស្ថិតនៅខាងក្រោមកាចាធ្មេញ ឬក៏ផ្នែកសនៃធ្មេញយើងមើលឃើញដោយភ្នែក ដែលនឹងជួយដល់មេកានិចរបស់ធ្មេញធ្វើការព្យាបាលដោយធម្មជាតិនៅពេលពុកធ្មេញដល់ផ្នែកដង់ទីននេះ។

ធ្មេញអាចមានសមត្ថភាពព្យាបាលខ្លួនវាដោយការបណ្តុះកោសិកាដង់ទីនឡើងវិញ ពេលណាបាត់បង់ដោយប្រការណាមួយដូចជាពុកធ្មេញ ឬកត្តាកំលាំងខាងក្រៅជាដើម។  ផ្នែកនៃប្រហោងសរសៃធ្មេញចាំបាច់ត្រូវមានការប្រឈមនឹងការរាលដាលរបស់មេរោគបង្កឲ្យមានជំងឺពុកធ្មេញជាមុនសិន ទើបវាអាចមានមេកានិចផលិតកោសិកាដង់ទីនជាថ្មីដើម្បីទៅប៉ះផ្នែកដែលមានពុក។

បើទោះជាយ៉ាងនេះក្តី ការផលិតដង់ទីនថ្មីនេះពុំគ្រប់គ្រាន់សម្រាប់ប៉ះការខូចខាត ឬ បង្កើតជារនាំងមួយរឹងមាំសម្រាប់ការពារពីការរាលដាលនៃមេរោគឡើយ។  ប៉ុន្តែ ប្រសិទ្ធភាពនៃថ្នាំ Tideglusib អាចធ្វើវាបានដោយសារវាអាចទៅភ្ញោចឲ្យមានការបិទសកម្មភាពរបស់អង់សីម GSK-3 ដែលបណ្តាលឲ្យកោសិកាដង់ទីនត្រូវបានផលិតក្នុងបរិមាណមួយដ៏ច្រើន។

ក្នុងការពិសោធន៍គេបានប្រើប្រាស់កូឡេជេន (Collagen) ជ្រលក់ជាមួយសារធាតុថ្នាំ Tideglusib ចូលក្នុងផ្នែកនៃធ្មេញដែលពុក។  អស់រយៈពេល៦សប្តាហ៍ក្រោយមក គេឃើញមានការជួសជុលត្រង់ផ្នែកមានការខូចខាតនោះដោយខ្លួនវា ដែលបន្សល់ទុកធ្មេញមួយដែលជាប់ល្អ។

ការរកឃើញមួយនេះនឹងផ្តល់សារៈសំខាន់យ៉ាងខ្លាំងក្នុងវិស័យទន្តសាស្ត្រដែលការព្យាបាលជំងឺពុកធ្មេញដោយធម្មជាតិអាចនឹងកាត់បន្ថយទៅលើថ្លៃព្យាបាល ព្រមទាំងផ្តល់ការការពារដល់សុខភាពមាត់ធ្មេញទៀតផង៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]