ការដកដង្ហើមជាសកម្មភាពកើតឡើងដោយខ្លួនឯង ដែលអាចស្ថិតក្រោមការគ្រប់គ្រង និងមិនគ្រប់គ្រងរបស់យើង។ ដង្ហើមជាតម្រូវការចាំបាច់របស់ជីវិតទាំងឡាយលើភពផែនដីនេះមិនថាមនុស្សឬសត្វនោះទេ។ បើគ្មានដងើ្ហម ការផ្លាស់ប្តូរឧស្ម័នអុកស៊ីសែន និងកាបូនឌីអុកស៊ីតក៏គ្មានដែរ។ យើងឈប់ដកដង្ហើមត្រឹម២នាទី វាអាចប៉ះពាល់ជាអចិន្ត្រៃយ៍ចំពោះកោសិកាខួរក្បាល ដែលអាចបណ្តាលឲ្យស្រឡប់ភ្លាមៗបាន។

រាល់កោសិកាទាំងឡាយក្នុងរាងកាយសុទ្ធតែត្រូវការអុកស៊ីសែនសម្រាប់ផលិតថាមពលសម្រាប់បំពេញការប្រើប្រាស់រាល់ប្រតិកម្មគីមីទាំងឡាយ។ បើគ្មានប្រតិកម្មទាំងអស់នោះទេ រាងកាយយើងក៏ពុំអាចមានដំណើរការបានដែរ ពោលគឺប្រៀបដូចជាឧទាហរណ៍តួម៉ាស៊ីនរថយន្តអីចឹង បើគ្មានសាំង (អុកស៊ីសែន) ក៏ពុំអាចបង្កើតចំហេះជាថាមពលសម្រាប់រុញប៊ីស្តុង (កោសិកា) ដែរ។

ក្រៅពីអត្ថប្រយោជន៍ដ៏សំខាន់ផ្តល់ភាពរស់រានមានជីវិតហើយនោះ អ្នកដឹងទេថាការដកដង្ហើមគឺជាថ្នាំទិព្វល្អយ៉ាងខ្លាំងសម្រាប់សុខភាពផ្លូវចិត្តរបស់យើង។ ការផ្តោតលើការដកដង្ហើមចេញនិងចូលឲ្យបានវែងនឹងជួយកាត់បន្ថយបញ្ហាស្ត្រេស ជួយកាត់បន្ថយភាពតានតឹងនៃអារម្មណ៍។  ក្រៅពីនេះវាបានជួយគ្រប់គ្រងអារម្មណ៍យើង ឲ្យមានភាពស្ងប់អាចគិតបានច្បាស់និងធ្វើការសម្រេចចិត្តបានប្រសើរជាងមុន។ ហើយ វាក៏ជួយគ្រប់គ្រង់អារម្មណ៍ភ័យតក់ស្លុតនៅពេលប្រឈមមុខនឹងបញ្ហាដែរ។ ទាំងអស់នេះសុទ្ធសឹងជាកត្តាសំខាន់ៗចូលរួមចំណែកយ៉ាងសំខាន់ថែរក្សាសុខភាពផ្លូវចិត្តរបស់យើង។ 

នេះជាវិធីសាស្ត្រងាយៗក្នុងការប្រើប្រាស់ដង្ហើម ដែលលោកអ្នក អាចចាប់ផ្តើមសាកល្បងអនុវត្តឲ្យបានជាប្រចាំ។ វីធីសាស្ត្រដកដង្ហើម ៤-៧-៨ គឺជាការដកដង្ហើមចូលឲ្យវែងរយៈពេល៤វិនាទី បន្ទាប់មកធ្វើការទប់ដង្ហើមឲ្យបាន៧វិនាទីបន្ថែមទៀត ហើយទើបធ្វើការដកដង្ហើមចេញវិញបន្តិចៗម្តងឲ្យបាន៨វិនាទី។ ដូច្នេះអនុវត្តបែបនេះរហូតឲ្យបាន២ទៅ៣នាទី ជារៀងរាល់ពេលដែលលោកអ្នកមានអារម្មណ៍មិនល្អ ឬក៏ស្ត្រេស។ ជាពិសេសការអនុវត្តដង្ហើមបែបនេះជារៀងរាល់ព្រឹកព្រលឹមឲ្យបាន៣ទៅ៥នាទីនឹងផ្លាស់ប្តូរអារម្មណ៍របស់លោកអ្នកឲ្យកាន់តែប្រសើរពេញមួយថ្ងៃ ហើយវាក៏ជាពេលវេលាមួយដ៏ល្អសម្រាប់លោកអ្នកធ្វើការសំយង់ (ស្យង់) គិតអំពីគោលដៅទាំងឡាយដែលលោកអ្នកចង់បំពេញក្នុងមួយថ្ងៃនោះឲ្យបានជោគជ័យ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]