បរទេស៖ នេះជាគ្រាដ៏គួរឱ្យតក់ស្លុតមួយ លាយឡំជាមួយភាពអស់សំណើច និងហួសចិត្ត នៅពេលដែលអ្នកថ្មើរជើងម្នាក់បានទះបុរសជំទង់ដែលទើបតែចុះពីលើឡានដើម្បីរាំតាមចង្វាក់ភ្លេងដែលគេហៅថា Kiki Challenge កាលពីពេលថ្មីៗនេះ។ 

បុរសជំទង់ដែលលេង Kiki Challenge

ភ្លាមៗនោះ បុរសដែលពាក់មួករាងសំប៉ែតស្រដៀងកំពូលតារាចម្រៀង ព្រាប សុវត្ថិ កាលពីសម្តែងក្នុងបទ “ឈឺចាប់បន្តិចម្តងៗ” បានចង្អុលមុខអ្នកកាន់កាមេរ៉ាក្នុងឡាន រួចស្រែកថា “កុំ! កុំ! កុំ!” ហាក់ចង់មានន័យថា “កុំមកឡប់ឆ្កួតស្អីទៀត” ក្រោយពីតប់អ្នកកម្លោះនោះឡើងផ្កាប់មុខ (បើអ្នកកាន់កាមេរ៉ាចេញទៅថតអន្ទិតដែលកំពុងផ្កាប់មុខនោះ ប្រហែលបានមួយស្តាយល៍ Falling Stars Challenge ទៀត)។ 

អ្នកថ្មើរជើង តប់បុរសវ័យក្មេង

ទោះយ៉ាងណា ការចុះពីលើឡានដើម្បីរាំបែបនេះត្រូវបានថ្កោលទោសពីអង្គការសប្បុរសធម៌ និងអាជ្ញាធរមូលដ្ឋានដែលទទួលបន្ទុកផ្នែកសុវត្ថិភាពផ្លូវថ្នល់ ខណៈដែលក្មេងៗរាប់ពាន់នាក់សប្បាយនឹងធ្វើតាមតារាល្បី មិនថាស្រុកយើង ឬស្រុកគេ៕

អ្នកថ្មើរជើងចង្អុលមុខអ្នកកាន់កាមេរ៉ា

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]