កូរ៉េខាងត្បូង ៖ ជាការពិតណាស់តាំងពី Kpop ចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះបោះសម្លេង នៅលើឆាកអន្តរជាតិមក មាននារីៗជាច្រើនចាប់ផ្ដើមដាក់ចំណាប់អារម្មណ៍ ទៅលើតារាកូរ៉េកម្លោះៗ សូម្បីតារាស្រីបរទេសប៉ែកអឺរ៉ុបមិនតិចនាក់នោះទេ ដែលសារភាពថាខ្លួនពិតជាលង់ស្នេហ៍ជាមួយនឹងសម្រស់តារាប្រុសកូរ៉េល្បីៗ។

ជាក់ស្ដែងតំណែងតារាប្រុសដែលមានមុខមាត់សង្ហាជាងគេនៅលើលោក ក៏បានទៅលើតារាប្រុសជនជាតិកូរ៉េផងដែរ។ ដូច្នេះហើយទើបវាក្លាយទៅជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅពេលដែលតារាស្រីល្បីៗរបស់កូរ៉េបែរជាសារភាពថា ខ្លួនមានចំណូលចិត្តទៅលើតារាប្រុសបរទេសទៅវិញ។

ទស្សនារូបភាពខាងក្រោមតើតារាស្រីរូបណាខ្លះដែលមានចំណូលចិត្តលើតារាប្រុសបរទេស៖

១. Suzy

Suzy បាននិយាយថានាងពិតជាចូលចិត្តបុរសដែលមានត្របកភ្នែកពីរជាន់ ហើយនាងក៏ចូលចិត្តមនុស្សដែលស៊ិចស៊ីផងដែរ។ នាងបាននិយាយថា តារាសម្តែងជនជាតិអាមេរិក Ian Somerhalder គឺដូចនឹងប្រភេទបុរសក្នុងក្តីសុបិនរបស់នាងបំផុត។

រូបភាព Suzy
រូបភាព Ian Somerhalder

២. YoonA

YoonA បាននិយាយថា នាងគឺជាអ្នកគាំទ្រដ៏ធំ របស់តារាសម្តែងជប៉ុន លោក Takuya Kimura។ 

រូបភាព YoonA
រូបភាព Takuya Kimura

៣. Nayeon (TWICE)

នាងបាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍មួយថា នាងចង់ក្លាយជាមិត្តស្រីរបស់ Iron Man។ ហើយបុគ្គលិកលក្ខណៈរបស់លោក Tony Stark គឺពិតជាដូចអ្វីដែលនាងពេញចិត្តបំផុត។

រូបភាព Nayeon
រូបភាព Tony Stark

៤. Krystal [f(x)]

Krystal ធ្លាប់បាននិយាយថា នាងចូលចិត្តតារាសម្តែងអាមេរិក Johnny Depp យ៉ាងខ្លាំង។

រូបភាព Krystal
រូបភាព Johnny Depp

៥. Jeon Somi

Somi បាននិយាយថា Chris Hemsworth គឺដូចជាប្រភេទបុរសដែលនាងពេញចិត្ត។

នាងបានមើលវីដេអូឃ្លីបរបស់គាត់ម្តងហើយម្តងទៀត។ នាងនិយាយថា គាត់គឺមានភាពទាក់ទាញខ្លាំងណាស់៕

រូបភាព Jeon Somi
រូបភាព Chris Hemsworth

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]