កូរ៉េខាងត្បូង៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយថាបច្ចុប្បន្នប្រជាប្រិយភាពក្រុមតារាចម្រៀងបុរសកូរ៉េ BTS ហក់ឡើងខ្ពស់កាន់តែខ្លាំងជាបន្តបន្ទាប់។ មិនត្រឹមនៅប្រទេសកូរ៉េប៉ុណ្ណោះទេ ភាពល្បីល្បាញក្រុមចម្រៀង Kpop មួយនេះ បានរីកសុះសាយពាសពេញពិភពលោកគួរឲ្យកត់សម្គាល់។

កាលពីពេលថ្មីៗកន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងធ្វើឲ្យអ្នកគាំទ្រ BTS ចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយសារតារាម៉ូដែលជនជាតិអង់គ្លេសលោក Oli London បានអះអាងថា ខ្លួនជាអ្នកគាំទ្រក្រុម BTS ម្នាក់ដែរ ហើយបានបង្ហោះវីដេអូបង្ហាញថាខ្លួនគាត់បានចំណាយប្រាក់អស់ជាង ១សែនដុល្លារលើការវះកាត់កែសម្ផស្ស និងការទិញរបស់របរតុបតែងខ្លួនឲ្យមើលទៅដូចសមាជិកក្រុម BTS ម្នាក់គឺលោក Jimin។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺលោកបាននិយាយថា លោកស្រលាញ់ចូលចិត្តក្រុម BTS តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ហើយលោកក៏មានគម្រោងចង់ធ្វើបែបនេះយូរណាស់មកហើយដែរ ព្រោះស្ទាយ៍តែងខ្លួនរបស់ Jimin មើលទៅពិតជាមានភាពស្រស់សង្ហាទាន់សម័យ ធ្វើឲ្យរូបលោកចង់បានមុខមាត់ដូចជាគេគ្រប់យ៉ាង។

ទោះបីជាការវះកាត់លើកនេះមិនអាចជួយឲ្យលោកទទួលបានមុខមាត់ដូចគ្នាទាំងស្រុងនឹង Jimin ក៏ពិតមែន តែលោកបានបញ្ជាក់ថា លោកពិតជាមានភាពសប្បាយរីករាយណាស់ នៅពេលប្រៀបធៀបមុខមាត់បច្ចុប្បន្នជាមួយនឹងមុខមាត់កាលពីមុន ព្រោះពេលនេះទម្រង់មុខរបស់លោកមានភាពស្រដៀងគ្នាច្រើនជាងមុនជាមួយលោក Jimin៕

ទស្សនារូបភាពខាងក្រោម៖

រូបភាព Oli London និង Jimin
រូបភាព Oli London
រូបភាព Oli London
រូបភាព Oli London
រូបភាព Oli London

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]