រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័ព្ទ​ដៃ​ពី​និស្សិត​ស្រី​ម្នាក់ ពេល​នាង​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម្នាក់ឯង​ហើយ​ជិះ​បណ្ដើរ​និយាយ​ទូរស័ព្ទ​បណ្ដើរ​ ។​ លុះ​ក្រោយ​ពេល​ឆក់​បាន​សម្រេច ហើយ​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ដែរ ប៉ុន្តែ​នារី​រង​គ្រោះ​បាន​ស្រែ​កថា​ចោរ​ៗ ។

ពេល​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទើប​កម្លាំង​សន្តិសុខ សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដេញ​តាម​រហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្ដង​។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​ដង​នង្គ័ល ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ឈឿ​ង ហៃ​វាសនា អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់ ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ដោយឡែក​នារី​រង​គ្រោះ ឃឿ​ន ឆេ​ង​លាប អាយុ​២០​ឆ្នាំ ជា​និស្សិត​ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រីឯ​ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់​ម៉ាក​IPhone 6Plus ហើយ​ត្រូវ​បាន​ដកហូត​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ ។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ និស្សិត​ស្រី​ខាងលើ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ជិះ​បណ្ដើរ​និង​និយាយ​ទូរស័ព្ទ​បណ្ដើរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FY -០៣៣០ ទៅ​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​បាន​សម្រេច​រួច​បាន​ជិះ​ម៉ូតូ​គេចខ្លួន​។

ប្រភព​ខាងលើ​បាន​បន្ត​ថា ខណៈនោះ​នារី​រង​គ្រោះ​បាន​ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​កំពុង​ប្រចាំការ​តាម​ផ្លូវ​ខាងលើ មាន​រហស្សនាម​ស្ទាំង​ខៀវ​៩ ស្ទាំង​ខៀវ​៤៧ និង​ស្ទាំង​ខៀវ​១៧​បាន ជួយ​អន្តរាគមន៍​ដេញ​តាម​រហូត​ដល់​មុខ​និង​កា​រ៉ា​សាំង​ភី​ធី​ធី ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤​ខាងលិច​ង្វ​ង់​មូល​ថ្នល់បំបែក​ចោម​ចៅ​ទើប​ចាប់ខ្លួន​បាន​តែ​ម្ដង​។

បន្ទាប់​មក​បាន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]