ភ្នំពេញ៖ កាលពីព្រឹកមិញនេះ រូបថតមួយសន្លឹករបស់ តារាសម្តែងស្រី ម៉ាក សែនសូនីតា ហៅកញ្ញា តូតា ត្រូវអ្នកគាំទ្ររាប់ពាន់នាក់គាស់កកាយស៊ែរឡើងវិញជាថ្មី ចែកចាយពាសពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

ជាការពិតណាស់ រូបថតមួយសន្លឹកនេះ ត្រូវបានគេដឹងថា គឺជារូបថតតាំងពីឆ្នាំ២០១១ មកម៉្លេះ ដោយកាលនោះ នាងមានអាយុប្រមាណ ១៨ឆ្នាំតែប៉ុណ្ណោះ ចំណែកឯពណ៌សម្បុរស្បែកវិញ ក៏ខុសគ្នាឆ្ងាញពីពេលបច្ចុប្បន្ននេះផងដែរ។

គួរឲ្យដឹងថា កាលពីជំនាន់នោះ គឺមិនទាន់មានឧបករណ៍ ឬក៏គ្រឿងសម្អាងថែរក្សាសម្រស់អ្វី ជឿនលឿនដូចជាបច្ចុប្បន្ននេះនោះទេ។

ជាក់ស្តែង ដូចជារូបថតរបស់កញ្ញា តូតា ខាងក្រោមនេះ បានឲ្យឃើញថា កាលនោះនាងនៅក្មេងនៅឡើយ ដូចនេះការតុបតែងខ្លួន ហាក់បីដូចជាមិនសូវជាប៉ិនប្រសប់ឡើយ។ 

ប៉ុន្តែបើនិយាយពីទម្រង់មុខមាត់របស់នាងវិញ គឺអាចនិយាយបានថា ពីមុននិងឥឡូវនេះ គឺនៅដដែលគ្មានផ្លាស់ប្តូរ ឬឆ្លងកាត់មុខកាំបិតកែសម្ផស្សអ្វីបន្តិចសោះឡើយ ពិតជាមិនសរសើរមិនបាន។

មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ តារាស្រី ម៉ាក សែនសូនីតា មិនត្រឺមតែមានសន្ទុះទីផ្សារសិល្បៈខ្ពស់នោះទេ ថែមទាំងជាម្ចាស់ភោជនីយដ្ឋានជាច្រើនសាខាថែមទៀតផង៕

ម៉ាក សែនសូនីតា កាលពីមុន
ម៉ាក សែនសូនីតា បច្ចុប្បន្ន
ម៉ាក សែនសូនីតា បច្ចុប្បន្ន
ម៉ាក សែនសូនីតា បច្ចុប្បន្ន
ម៉ាក សែនសូនីតា បច្ចុប្បន្ន
ម៉ាក សែនសូនីតា បច្ចុប្បន្ន
ម៉ាក សែនសូនីតា បច្ចុប្បន្ន
ម៉ាក សែនសូនីតា បច្ចុប្បន្ន
ម៉ាក សែនសូនីតា បច្ចុប្បន្ន
ម៉ាក សែនសូនីតា បច្ចុប្បន្ន
ម៉ាក សែនសូនីតា បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា