សៀមរាប៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាកំប្លែងវ័យក្មេងដ៏មានឈ្មោះបោះសំឡេង កញ្ញា វ៉ាន់ នីឡា កាន់តែធ្វើឲ្យអ្នកគាំទ្រ មិនថាចាស់ក្មេង នាំគ្នាសរសើរ ព្រោះថានាងទើបតែមានវ័យមិនដល់២០ឆ្នាំ តែរឿងរកស៊ីផ្ទាល់ខ្លួន ក៏មិនចាញ់តារារៀមច្បងដទៃនោះទេ។

យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ពីរូបសម្រស់ ដ៏ស្រស់ស្អាតរបស់តារារូបនេះវិញ ប្រិយមិត្តប្រាកដជាដឹងហើយថា មុខមាត់ពណ៌សម្បុរស្បែករបស់នាងកាន់តែផ្លាស់ប្តូរស្អាតឡើង គួរឲ្យចង់គយគន់ ហើយមិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែរឿងលេងខ្លួនវិញក៏ស៊ីវិល័យមិនធម្មតាដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ទោះបីជានាងមានភាពមមាញឹកខ្លាំង នៅក្នុងការងាររកស៊ីយ៉ាងណាក្តី ក៏នាងមិនភ្លេចនាំអ្នកម្តាយជាទីស្រលាញ់ ទៅដើរលេងកម្សាន្តនៅលើទឹកដីខេត្តសៀមរាបដែរ។

នៅក្នុងនោះដែរ នាងក៏បានស្លៀកពាក់យ៉ាងសាកសម និងសុភាពស្រស់ស្អាតបំផុត នៅក្នុងដំណើរកម្សាន្តមួយនេះ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រដែលបានជួបនាងនៅទីនោះផ្ទាល់ ក៏បាននាំគ្នា សុំនាងថតរូបជាមួយព្រាត ដើម្បីទុកជាអនុស្សាវរីយ។ ទាំងនេះបើយោងតាមគណនី Story IG របស់នាងបានបង្ហោះ ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

តារាកំប្លែង នីឡា
តារាកំប្លែង នីឡា
តារាកំប្លែង នីឡា
តារាកំប្លែង នីឡា
នីឡា លើទឹកដីសៀមរាប
នីឡា លើទឹកដីសៀមរាប
នីឡា លើទឹកដីសៀមរាប
នីឡា លើទឹកដីសៀមរាប
នីឡា ត្រូវអ្នកគាំទ្រសុំថត
នីឡា ត្រូវអ្នកគាំទ្រសុំថត
នីឡា ត្រូវអ្នកគាំទ្រសុំថត
នីឡា ត្រូវអ្នកគាំទ្រសុំថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា