ភ្នំពេញ៖ យុវវ័យភាគច្រើនមិនសូវចាប់អារម្មណ៍លើជំងឺមហារីកសុដន់ឡើយ ហើយពួកគេតែងយល់ថាវាគឺជារឿងរបស់មនុស្សធំទៅវិញ។ ប៉ុន្តែជាការពិត ជំងឺមហារីកសុដន់ មិនបានរើសអើងអ្នកឡើយ។ មិនថាអ្នកមានវ័យណាក៏ដោយ វាអាចកើតឡើងដោយមិនបានព្រាងទុក។ ដូចនេះ យើងគួរតែធ្វើការស្វែងយល់ពីវាឱ្យបានច្រើនជាមុន ដើម្បីការពារខ្លួន ព្រមទាំងដឹងថាត្រូវធ្វើដូចម្តេច នៅពេលដែលយើងមានអ្នកស្គាល់ដែលអាចកើតជំងឺនេះ។

ចូលរួមដោយឥតគិតថ្លៃ ពិភាក្សាជាមួយនឹង Laura Mam, Dj Nana, Think with PingAnn, Key និងលោកវេជ្ជបណ្ឌិត ព្រាប ឡី ដើម្បីយល់ដឹង និងការពារខ្លួនពីជំងឺមហារីកសុដន់ឱ្យបានទាន់ពេលវេលា។ អ្នកក៏អាចស្វែងយល់អំពីការពិនិត្យជំងឺមហារីកសុដន់ដោយឥតគិតថ្លៃផងដែរ។

កម្មវិធីស្វែងយល់អំពី ជំងឺមហារីសុដន់

កម្មវិធីនេះ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ១៣ តុលា ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ CKCC។ កុំភ្លេចចូលរួមឱ្យបានកុះករ ដើម្បីបានយល់ដឹងអំពីជំងឺមហារីកសុដន់ និងបានជួបអាយដលផងដែរ! លើសពីនេះ អ្នកក៏មានឱកាសឈ្នះរង្វាន់ផងដែរ។ ចុះឈ្មោះនៅនឹងកន្លែងផ្ទាល់ ឬនៅទីនេះ https://bit.ly/2Otzdxv ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]