ថៃ៖ ក្រោយពេលរៀបមង្គលការហើយ តារាសម្តែងស្រី Margie និងស្វាមីបានរស់នៅជាមួយគ្នា ពោរពេញដោយសេចក្តីសុខយ៉ាងខ្លាំង ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺលោក Pok ដែលជាស្វាមីតារាសម្តែងស្រីរូបនេះ ក៏មានបំណងប្រាថ្នាដ៏ធំមួយ ដោយចង់បានកូនស្នងគ្រួសាររបស់ខ្លួន។

តួយ៉ាង ជារឿងដែលគួរឱ្យត្រេកអរខ្លាំងបំផុត ដោយនៅថ្ងៃនេះនៅលើអ៊ីនស្តារក្រាមរបស់អ្នកទាំងពីរនាក់ ស្រាប់តែបានបង្ហោះនូវរូបភាពមួយសន្លឹក បង្ហាញប្រាប់ថា ពេលនេះតារាសម្តែងស្រី Margie កំពុងតែមានផ្ទៃពោះសមតាមបំណងហើយ។

ជាក់ស្តែង នៅលើអ៊ីនស្តារក្រាមលោក Pok បានរៀបរាប់ថា៖ «រង្វាន់ដ៏ល្អជាទីបំផុត» នៅពីខាងក្រោមរូបភាពរបស់ខ្លួន ដែលបានឱនថើបពោះភរិយាជាទីស្រលាញ់ ដោយក្តីត្រេកអរ។

ទន្ទឹមនឹងនេះដែរ ក៏មានអ្នកគាំទ្រជាច្រើន បានមកចូលរួមអបអរសាទរយ៉ាងខ្លាំងផងដែរ នៅពេលដែលបានឃើញ Margie និងស្វាមីសប្បាយរីករាយជាខ្លាំងចំពោះដំណឹងដ៏ល្អមួយនេះ៕ 

ទស្សនារូបភាពខាងក្រោម៖ 

Margie និងស្វាមី
Margie និងស្វាមី
Margie និងស្វាមី
Margie និងស្វាមី
Margie និងស្វាមី
Margie និងស្វាមី
Margie និងស្វាមី
Margie មានផ្ទៃពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]