ភ្នំពេញ៖ តារាស្រីវ័យក្មេង សម្រស់បាន ដែលបច្ចុប្បន្នកំពុងតែកើបប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ កញ្ញា បេប៊ី ពិធីការិនីពូកែខាងវោហារ ក្រមិចក្រមើម និងជាតារាចម្រៀង Original Song ផងនោះ តែងត្រូវបានគេសង្កេតឃើញថា លេចមុខនាងជាហូរហែ នៅក្នុងការថតស្ពត ក៏ដូចជាឆាកប្រគំតន្រ្តីតូចធំនានា ទាំងនៅតាមបណ្តាខេត្ត និងក្នុងក្រុង។ 

យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែទទួលបានដំណឹងថា ក្រមុំរូបស្រស់នេះ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលទំនងមកពីនាងមមាញឹកច្រើននឹងការងារ រហូតដល់ថ្នាក់នឿយហត់អស់កម្លាំងបែបនេះ ខណៈធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល និងបារម្ភពីនាងជាខ្លាំង។ 

ជាក់ស្ដែង នៅមុននេះបន្តិច បើតាមការបង្ហោះសារ និងរូបភាពប៉ុន្មានរបស់ កញ្ញា បេប៊ី នៅលើបណ្ដាសង្គមហ្វេសប៊ុករបស់នាង បានសរសេររៀបរាប់ថា៖ «មិនទាន់បានធូរទេ តែយ៉ាងណាក៏ត្រូតែបំពេញការងារ ដែលជាតួនាទីរបស់ខ្លួនដែរ អរគុណដល់បងប្អូនទាំងគ្នាដែលបានជូនពរនាងខ្ញុំឆាប់ជា ជួបគ្នានៅទូរស្សន៌ Seatv » ។ 

តាមរយៈរូបភាព និងសារទាំងនេះ អាចសបញ្ជាក់ឲ្យឃើញថា បើទោះបីជាកញ្ញា បេប៊ី នាងមានបញ្ហាជំងឺផ្ទាល់ខ្លួនយ៉ាងណាក្តី ប៉ុន្តែចំពោះទឹកចិត្ត និងទំនួលខុសត្រូវនឹងការងាររបស់នាង ទោះស្ថិតក្នុងស្ថានភាពបែបណា ក៏នាងនៅតែតស៊ូធ្វើជានិច្ច។

នៅក្នុងនោះផងដែរ ដោយឃើញបែបនេះ ក៏មានបណ្ដាអ្នកគាំទ្រមួយចំនូនធំ សម្ដែងក្ដីព្រួយបារម្ភ និងបានផ្ញើសារជូនពរនាង ឲ្យបានឆាប់ជាសះស្បើយវិញផងដែរ ៕ 

ទស្សនារូបភាពខាងក្រោម៖ 

កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]