បរទេស៖ ប្រិយមិត្ដបានដឹងស្រាប់ហើយថា កំពូលតារាបាល់ទាត់ទាំង២លើលោក គឺ Cristiano Ronaldo និង Lionel Messi បានបំបែកកំណត់ត្រាជាច្រើននៅក្នុងពិភពបាល់ទាត់ ដែលធើ្វឲ្យពួកគេទាំង២ ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏អស្ចារ្យជាងគេក្នុងវិស័យមួយនេះ។ 

Ronaldo និង Messi

យ៉ាងណាមិញ ទោះបំបែកកំណត់ត្រាបានជាហូរហែរក៏ពិតមែន ប៉ុន្ដែក៏នៅមានកំណត់ត្រាមួយចំនួនទៀត ដែលពួកគេទាំង២ មិនទាន់បានបំបែកបាននូវឡើយ។

ខាងក្រោមនេះគឺជាកំណត់ត្រាដែល Ronaldo និង Messi មិនទាន់អាចបំបែកបាន៖

-អ្នកស៊ុតចូលច្រើនជាងគេក្នុងការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបច្រើនជាងគេ (Alfredo Di Stefano និង Ferenc Puskas ជាអ្នកកាន់កំណត់ត្រា ៧គ្រាប់ លេងឲ្យ Real Madrid ទាំង២)

-បង្ហាញខ្លួនបានច្រើនជាងគេក្នុងក្របខណ្ឌ Champions League/European Cup បូករួមវគ្គជម្រុះ (Iker Casillas ១៤២ដង លេងឲ្យ Real Madrid និង Porto)

Iker Casillas

-ឈ្នះវគ្គផ្ដាច់ព្រ័ត្រច្រើនជាងគេ ជាមួយក្រុមផ្សេងគ្នា (Clarence Sedorf ឈ្នះ១ដងជាមួយ Ajax, Real Madrid ១៩៩៨ និង Milan ឆ្នាំ២០០៣ និង២០០៧)

Clarence Sedorf

-អ្នកស៊ុតបញ្ចូលទីឲ្យក្រុមខុសៗគ្នា ក្នុង UEFA Champions League (Zlatan Imbrahimovic ស៊ុតឲ្យ៦ក្រុម ដូចជា Ajax, Juventus, Internazionale, Barcelona, Milan, Paris Saint-Germain)

-កីឡាករចាស់ជាងគេ ស៊ុតបញ្ចូលទីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League (Paolo Maldini វ័យ៣៦ឆ្នាំ និង៣៣៣ថៃ្ង ស៊ុតចូល Liverpool ឆ្នាំ២០០៥)

Paolo Maldini

-កីឡាករស៊ុតលឿនជាងគេក្នុង UCL (Roy Makaay ស៊ុតចូល ១០.១២វិនាទី ពេល Bayern Munich ប៉ះ Real Madrid ឆ្នាំ២០០៧)

-កីឡាករស៊ុត Hat-trick លឿនជាងគេក្នុង UCL (Bafet Gomis ៨នាទី ពេល Dinamo Zagreb ប៉ះ Olympique Lyonnais ឆ្នាំ២០១១)

Bafet Gomis

-អ្នកស៊ុតច្រើនជាងគេក្នុង១រដូវកាលនៃ UCL (Ryan Giggs ១៦គ្រាប់)

-អ្នកស៊ុតច្រើនជាងគេក្នុងពានរង្វាន់អឺរ៉ុបក្នុង១រដូវកាល (Falcao ១៨គ្រាប់) 

Falcao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]