ខេត្តបន្ទាយមានជ័យ ៖ ទឹក​ខៀវ​ដែល​កំពុង​តែ​ល្បី​នៅ​ស្រុក​ស្វាយចេក​បាន​ឆក់​យក​ជីវិត​ក្មេង​ប្រុស​ម្នាក់​ក្នុង​ចំណោម​៥​នាក់ ដែល​បាត់​មួយ​យប់​ទើប​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ខៀវ​ស្លាប់​បាត់​មួយ​យប់ ទើប​កម្លាំង​នគរបាល​ទាហាន និង​ប្រជាពលរដ្ឋ​រាវរក​ឃើញ​សព​ក្មេង​ប្រុស​នោះ​នៅ​វេលា​ម៉ោង​៨​និង​២៣​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា​នេះ ។

លោក​វរសេនីយ៍ឯក ជា ស្លូញ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ថ្ងៃត្រង់​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​០៤ ខែតុលា​នេះ​មាន​ក្មេង​ប្រុស​ចំនួន​៥​នាក់ ជា​មិត្តភក្តិ​នឹង​គ្នា​ក្នុង​នោះ​មាន​ជន​រង​គ្រោះ​ម្នាក់​ដែរ​បាន​នាំ​គ្នា​ទៅ​លេង​ទឹក​ខៀវ​ដែល​មាន​ជម្រៅ​រហូត​ដល់​២០​ម៉ែត្រ ត្រង់​ចំណុច​ក្រុមហ៊ុន​ចិន​ជីក​កាយ​យក​ថ្ម នៅ​ចំណុច​ភូមិសាស្ត្រ​ខាងលើ ។ ក្នុង​ចំណោម​ក្មេង​ទាំង​៥​នាក់​មាន​ទី​១- ឈ្មោះ​ប្រាក់ សេ​វ៉ា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ បាន​លង់ទឹក​ស្លាប់ ដែល​មាន​ឪពុក​ឈ្មោះ ដ​ន ប្រាក់ អាយុ​៣៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ​សូ សៀម អាយុ​៣៣​ឆ្នាំ ។ ទី​២- ឈ្មោះ​ឈិ​ត វិ​ឆៃ ភេទ​ប្រុស​១២​ឆ្នាំ ។ ទី​៣-​ឈ្មោះ​ជិន សុ​ចាន់​ចាវ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ។ ទី​៤- ឈ្មោះ​សឿ​ន ឡុ​ង ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ។ ទី​៥-​ឈ្មោះ​ធិ ភ្នំ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។

ពួក​គេ​ទាំង​៥​នាក់​ជា​មិត្ត​ភ​ក្កិ​នឹង​គ្នា​ជាមួយ​ជន​រង​គ្រោះ​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។ ខណៈ​ពេល​នោះ​ពួក​គេ​បាន​នាំ​លោត​លែង​ទាំងអស់​គ្នា ប៉ុន្តែ​ស្រាប់តែ​ឈ្មោះ​ប្រាក់ សេ​វ៉ា បាត់​មិនឃើញ​ផុស​មក​វិញ​ទេ​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ឪពុក​ម្តាយ និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ចុះ​រាវរក​តែ​រក​មិនឃើញ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា​នេះ​ក៏​បាន​ចុះ​រាវរក​បន្ត​ទៀត​ដោយ​ធ្វើ​ខ្សែ​ថ្ពក់​ដែក​ដោយ​មានការ​ចូលរួម​ពី​កងកម្លាំង​នគរបាល និង​ទាហាន​ដែល​ឈរជើង​នៅ​តំបន់​នោះ​បាន​ប្រទះ​ឃើញ​សព​តែ​ម្តង ។

ក្រោយ​ពី​បាន​រក​សព​តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​បាន​សន្និដ្ឋាន​ថា ក្មេង​ប្រុស​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ដោយ​ក្មេង​ប្រុស​ស្លៀកខោ​ខាវ​បូ​យ ក្រោយ​ពី​និត្យ​រួច​សព​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]