ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ បាននាំកូនប្រុសដ៏ស្រស់សង្ហាទាំង៣របស់ខ្លួន ទៅសម្តែងនៅប្រទេសជប៉ុន ដែលជាតំណាងឲ្យប្រទេសកម្ពុជាទាំងមូល។

នៅក្នុងនោះដែរ ក៏មានកំពូលតារាល្បីៗលំដាប់អន្តរជាតិជាច្រើន បាននាំគ្នាបញ្ចេញនូវសំឡេង ក៏ដូចជាទេពកោសល្យរបស់ខ្លួនរៀងៗខ្លួន ទៅកាន់បណ្តាអ្នកទស្សនានៅទីនោះជាច្រើននាក់។

ជាមួយគ្នានេះដែរ តារារូបនេះមិនបង្អង់យូរ ក៏បានបញ្ចេញនូវបទចម្រៀង៣បទ ដែលសុទ្ធសឹងតែជាបទចម្រៀងនិយាយពីខ្មែរទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះនោះទេ លោកក៏បានបង្ហាញនូវក្បាច់រាំយ៉ាងពិសេស ដែលមិនធ្លាប់មានពីមុនមក មកសម្តែងជូនអ្នកទស្សនានៅទីនោះផ្ទាល់ផងដែរ។

បន្ទាប់ពីបានឃើញ ការបញ្ចេញក្បាច់រាំបានយ៉ាងល្អ ក៏ដូចជាការលើកឡើងនូវចម្រៀងនិយាយពីខ្មែរ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រមានចិត្តរំភើបគ្រប់គ្នា នៅពេលដែលលោកបានបង្ហាញឲ្យមនុស្សគ្រប់គ្នា បានដឹងពីអ្នកសិល្បៈខ្មែរថាមានទេពកោសល្យល្អខ្លាំងបែបណា៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ព្រាប សុវត្ថិ នៅលើឆាកអាស៊ាន
ព្រាប សុវត្ថិ នៅលើឆាកអាស៊ាន
ព្រាប សុវត្ថិ នៅលើឆាកអាស៊ាន
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ និងកូនៗ នៅលើឆាកអាស៊ាន
ព្រាប សុវត្ថិ និងកូនៗ នៅលើឆាកអាស៊ាន
ព្រាប សុវត្ថិ និងកូនៗ នៅលើឆាកអាស៊ាន
ព្រាប សុវត្ថិ និងកូនៗ នៅលើឆាកអាស៊ាន
ព្រាប សុវត្ថិ និងកូនៗ នៅលើឆាកអាស៊ាន
ព្រាប សុវត្ថិ និងកូនៗ នៅលើឆាកអាស៊ាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ