អង់គ្លេស៖ អតីតខ្សែបម្រើក្លិបបិសាចក្រហម Manchester United លោក Paul Scholes បាននិយាយថា លោកមានអារម្មណ៏ថាការតស៊ូ និងការខិតខំព្យាយាមរបស់ខ្សែប្រយុទ្ធ Alexis Sanchez នៅក្នុងទឹកដី Old Trafford គឺក្លិបមិនដែលត្រូវការម្តងណានោះទេ។

Paul Scholes

អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសនេះ បាននិយាយនៅក្នុងការផ្សាយផ្ទាល់មួយរបស់ BBC Radio 5 ថា៖ «វាជាការពិតណាស់ដែលគេមានគេលំបាកខ្លាំង។ យើងទាំងអស់គ្នាស្គាល់អំពីគុណសម្បត្តិដែលគេធ្លាប់បានជួយក្រុម Arsenal និងក្រុម Barcelona ប៉ុន្តែវាប្រហែលជាមិនមានកើតឡើងនោះទេសម្រាប់ក្រុម Manchester United»។

Scholes បាននិយាយបន្ថែមថា៖ «ខ្ញុំមិនបានដឹងច្បាស់អំពីការហ្វឹកហាត់របស់គេខ្លាំងប៉ុណ្ណាទេ ប៉ុន្តែខ្ញុំអាចដឹងថា Manchester United នឹងមិនត្រូវការគេនោះទេដរាបណាពួកគេនៅមានខ្សែប្រយុទ្ធ Anthony Martial និង Marcus Rashford ពីព្រោះពួកគេទាំងពីរនាក់នេះគឺមានសមត្ថភាពប្រហាក់ប្រហែលទៅនឹង Alexis ដូចគ្នា ជាក់ស្តែងខ្ញុំឃើញថានៅពេលពួកគេចូលទីលានម្តងៗពួកគេតែងតែនាំលទ្ធផលល្អមកជូនក្រុមជានិច្ច។ មិនមែនបានន័យថា Alexis គ្មានសមត្ថភាពនោះទេ តែខ្ញុំមើលទៅដូចជាគាត់ព្យាយាមមិនទាន់អស់នៅឡើយ»។ 

Alexis Sanchez

គួរឲ្យដឹងថា លោក Paul Scholes គឺជាអតីតខ្សែបម្រើឆ្នើមមួយរូបរបស់ក្លិបបិសាចក្រហម Manchester United ហើយលោកធ្លាប់បង្ហាញខ្លួនឲ្យក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់អង់គ្លេស ២០សម័យកាលនេះបានចំនួន ៤៩៩ប្រកួត ដោយអាចស៊ុតបញ្ចូលបានចំនួន ១០៧គ្រាប់៕

Alexis Sanchez
Alexis Sanchez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]