អ៊ីតាលី៖ គ្របង្វឹករបស់ក្រុម Juventus លោក Missimiliano Allegri បាននិយាយសរសើរទៅកាន់កីឡាកររបស់ខ្លួន គឺ Cristiano Ronaldo ថាជាមនុស្សល្អ ទាំងក្នុងនិងក្រៅទីលានប្រកួត ទោះជាប៉ុន្មានសប្ដាហ៍មកនេះ រូបគេមានរឿងអាស្រូវក៏ដោយ។ 

Ronaldo និងលោក Missimiliano Allegri

ក្នុងរយៈពេល១សប្ដាហ៍កន្លងមកនេះ រឿងដែលចោទថា ខែ្សប្រយុទ្ធវ័យ៣៣ឆ្នាំ បានធើ្វការរំលោភនាង Kathryn Mayora វ័យ៣៤ឆ្នាំ ដែលសព្វថៃ្ងមានតួនាទីជាគ្រូបង្រៀន គឺជាតារាម៉ូឌែលម្នាក់កាលពីអតីតកាលនោះ បានធើ្វឲ្យសារព័ត៌មាន ក៏ដូចជាមហាជនមានការភ្ញាក់ផ្អើល ខណៈ Ronaldo ផ្ទាល់ក៏បានចេញមុខបកស្រាយដែរថា ការចោទប្រកាន់នេះគឺគ្រាន់តែចង់ផ្សព្វផ្សាយពីខ្លួនគេ ដោយចង់យកឈ្មោះរបស់កីឡាករកូន៤នោះប៉ុណ្ណោះ ។

Ronaldo

គ្រូបង្វឹកក្រុមយក្សរបស់អ៊ីតាលីនេះ បានធើ្វការនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ មុននឹងដល់ការប្រកួតនៅយប់នេះទល់នឹងក្រុម Udinese ហើយក៏បានបញ្ជាក់ថា Ronaldo នឹងនៅតែមានឈ្មោះលេងនៅយប់នេះដដែល។

«Cristiano គឺមិនអីនោះទេ។ ខ្ញុំទើបតែដឹងពីគេក្នុងរយៈពេល ៣ខែ ប៉ុន្ដែក្នុងពេល១៥ឆ្នាំ នៃអាជីព រូបគេតែងតែបង្ហាញនូវភាពចាស់ទុំមិនថាទាំងក្នុង និងក្រៅទីលាននោះទេ។ Ronaldo គឺផ្ដោតអារម្មណ៍តែការប្រកួតនៅថៃ្ងសែ្អកនោះទេ ក្រៅពីនោះគឺគ្មានអ្វីដែលគេត្រូវគិតនោះទេ»៕  

Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]