ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា មានវ័យចូល៣០ឆ្នាំទៅហើយ តែបើនិយាយពីរឿងតែងខ្លួនរបស់នាងវិញ ឃើញថាតែងតែស្រស់ស្អាតជានិច្ច មិនថាចូលរូមកម្មវិធី និងដើរលេងកម្សាន្តនានានោះទេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រស្រលាញ់ និងចូលចិត្តតារាសំឡេងស្រទន់រូបនេះ បានធ្វើការស៊ែរតៗគ្នា ពេលឃើញរូបសម្រស់របស់នាង ប្រែខ្លាំងក្រោយបានផាត់មុខរួច មើលទៅពិតជាស្អាតនិងប្លែកខ្លាំងតែម្តង។

នៅក្នុងនោះដែរ នាងបានផាត់មុខបែបធម្មជាតិៗ មិនស៊ិចស៊ីខ្លាំងពេក បូករួមជាមួយនឹងការធ្វើម៉ូតសក់ខុសពីសព្វដង ធ្វើឲ្យរូបសម្រស់របស់នាងកាន់តែស្អាតឡើង និងលេចធ្លោជាងមុនទៅទៀត។

មិនត្រឹមតែប៉ុណ្ណោះ កាលដែលផាត់មុខបែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសរសើរនាងគ្រប់គ្នាតែម្តង ថាមើលទៅពិតជាស្អាត និងក្មេងជាងមុនទៀតផង៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីឲ្យជ្រាបច្បាស់៖ 

ឱក សុគន្ធកញ្
ឱក សុគន្ធកញ្
ឱក សុគន្ធកញ្
ឱក សុគន្ធកញ្
ឱក សុគន្ធកញ្ ពេលផាត់មុខរួច
ឱក សុគន្ធកញ្ ពេលផាត់មុខរួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា