អង់គ្លេស៖ ខែ្សបម្រើឆ្នើម Kevin De Bruyne អាចនឹងវិលមកជួយក្រុមមេឃខៀវ Manchester City វិញ ក្នុងជំនួបទល់នឹងក្រុមហង្សក្រហម Liverpool ក្រោយពីរូបគេជាពីរបួសជង្គង់របស់គេ។ 

Kevin De Bruyne

City ដែលជាក្រុមការពារតំណែងជើងឯករដូវកាលមុន បានលេងដោយគ្មានខែ្សបម្រើជម្រើសជាតិបែលហ្ស៊ិកនេះ តាំងពីខែសីហាមកម៉្លេះ ក្រោយពីរូបគេរងរបួសជង្គង់ធ្ងន់ធ្ងរ។

យ៉ាងណាក្ដី អតីតកីឡាករបស់ក្រុម Chelsea នេះ អាចធើ្វការហ្វឹកហាត់បានវិញហើយ កាលពីសប្ដាហ៍មុន ខណៈក្នុងក្រុមជម្រើសជាតិវិញ De Bruyne ក៏ខកខានមិនបានបង្ហាញឈ្មោះ ក៏ដូចជាគ្មានឈ្មោះសម្រាប់ការប្រកួតមិត្ដភាពនាពេលខាងមុខផងដែរ។  

Kevin De Bruyne និង Pep

ក្នុងសន្និសីទសារព័ត៌មានកាលពីយប់ម្សិលមិញ គ្រូបង្វឹកលោក Pep Guardiola បាននិយាយថា De Bruyne អាចនឹងវិលមកជួយក្រុមបានក្នុងជំនួបយប់សែ្អក។

«រូបគេ (De Bruyne) អាចហ្វឹកហាត់លេងបាន។ ពួកយើងនឹងចាំមើលនៅថៃ្ងសែ្អក។ កីឡាករទាំងអស់មិនមានបញ្ហាអ្វីទេ។ Delph នៅតែមិនអាចបង្ហាញខ្លួន ក្រៅពីនឹងគឺមិនអីនោះទេ» សម្ដី Pep៕  

Pep Guardiola

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]