ភ្នំពេញ៖ ជាការពិតណាស់ នាបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ យើងសង្កេតឃើញថា មានតារាសម្ដែង និងតារាចម្រៀងជាច្រើនដួង បានសម្រុកចាកចេញទៅក្រៅប្រទេស ដោយអ្នកខ្លះទៅដើម្បីធ្វើការ រីឯអ្នកខ្លះទៀតទៅដើម្បីដើរកម្សាន្ត ជួបជុំគ្រួសាររបស់ពួកគេ។

ដោយឡែក ក្នុងនោះដែរ សម្រាប់នាឱកាសដ៏ពិសេសនេះដែរ ក៏បានឃើញលោក អ៊ិន សុភិន ព្រមទាំងក្រុមគ្រួសារ បានធ្វើដំណើរចាកចេញពីមាតុប្រទេស ដើម្បីទៅដើរកម្សាន្ត នៅឯសហរដ្ឋអាមេរិក ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ លើកនេះដែរ ក៏មានវត្តមានចៅស្រីសំណព្វចិត្តទៅដើរកម្សាន្តជាមួយផងដែរ។

យ៉ាងណាមិញ នេះជាលើកដំបូង ដែលវត្តមានលោក អ៊ិន សុភិន ព្រមទាំងគ្រួសារ និងជាពិសេសចៅស្រីរបស់លោក ក៏បានទៅកម្សាន្តនៅឯក្រៅប្រទេសជួបជុំគ្នា ដើម្បីសាងអនុស្សាវរីយរួមគ្នា ដ៏មានសុភមង្គលដែលជាការចងចាំ នឹងមិនអាចបំភ្លេចបាននោះឡើយ។

សូមទស្សនារូបភាពខាងក្រោម៖ 

គ្រួសារ អ៊ិន សុភិន
គ្រួសារ អ៊ិន សុភិន
គ្រួសារ អ៊ិន សុភិន
ចៅស្រី អ៊ិន សុភិន
គ្រួសារ អ៊ិន សុភិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស