អង់គ្លេស៖ ខ្សែបម្រើឆ្នើមក្លិបតោខៀវ Chelsea កីឡាករ Eden Hazard បានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងរដូវកាលថ្មីនេះ ប៉ុន្តែរូបគេបានសារភាពថាអ្វីៗអាចនឹងមានការផ្លាស់ប្តូរបានយ៉ាងឆាប់រហ័សសម្រាប់គេ និងក្លិបដែលគេកំពុងលេងនាពេលបច្ចុប្បន្ននេះ។

Eden Hazard

ខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនេះ បានបង្ហាញអារម្មណ៍ថា ការលេងនៅក្លិបម្ចាស់ជើងឯកក្របខណ្ឌលីកគំពូលអង់គ្លេស ៦សម័យកាលនេះ ពិតជាមានអារម្មណ៏ថាគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អ ប៉ុន្តែក្នុងនោះរូបគេក៏បានលើកឡើងដែរថា៖ «បាល់ទាត់គឺអាចនឹងខុសគ្នា ពោលគឺ ២ខែទៅមុខទៀតវាអាចនឹងមានរឿងផ្សេងកើតឡើង»។

ខ្សែបម្រើប្រយុទ្ធវ័យ ២៧ឆ្នាំនេះ ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនមើលឃើញថា គេបានបង្ហាញខ្លួនយ៉ាងល្អឲ្យក្រុមតោខៀវ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងនៃការបើកឆាកនៃលីកកំពូលអង់គ្លេសឆ្នាំ ២០១៨-១៩។

ជាមួយគ្នានេះដែរ Hazard បានប្រាប់ SPORTbible ថា៖ «នៅពេលនេះខ្ញុំពិតជាលេងបានយ៉ាងល្អមែន ក៏ប៉ុន្តែនៅក្នុងរយៈពេល ២ខែទៅមុខទៀតខ្ញុំគិតថាវាអាចនឹងមានការប្រែប្រួលជានេះ ហើយខ្ញុំគ្រាន់តែព្យាយាមរក្សាការលេងនៅលើទីលានរបស់ខ្ញុំឲ្យល្អប្រសើរជាងនេះតែប៉ុណ្ណោះ តែបាល់ទាត់គឺត្រូវតែមានការផ្លាស់ប្តូរជានិច្ច។ ប្រសិនបើខ្ញុំអាចរកគ្រាប់បាល់ជូនក្រុមបាននោះគឺខ្ញុំជាកីឡាករល្អ តែផ្ទុយមកវិញបើសិនជាខ្ញុំមិនជួយក្រុមបានទេនោះ ខ្ញុំគ្រាន់តែចង់រក្សាទម្រង់លេងរបស់ខ្ញុំឲ្យនៅដដែលតែប៉ុណ្ណោះ»។ 

Eden Hazard

កីឡាករញាក់បាន ស៊ុតបាននេះ បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយអាចស៊ុតបញ្ចូលទីក្រុមគូប្រជែងរបស់គេបានចំនួន ៧គ្រាប់នៅគ្រប់ការប្រកួតទាំងអស់របស់ក្លិប Chelsea ហើយក៏កំពុងតែនាំមុខទៅលើ ខ្សែប្រយុទ្ធ Harry Kane និង Sergio Agureo ក្នុងការប្រជែងស្បែកជើងមាសនៃក្របខណ្ឌ Premier League រដូវកាលថ្មីនេះផងដែរ៕

Eden Hazard
Eden Hazard
Eden Hazard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]