បរទេស៖ លោក Jose Mourinho នឹងត្រូវបណ្ដេញចេញពីតំណែងជាគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United នៅសប្ដាហ៍នេះ ដោយមិនគិតពីលទ្ធផលការប្រកួតទល់នឹងក្រុម Newcastle នោះឡើយ។ នេះបើ់តាមអ្នករាយការណ៍នៅកីឡដ្ឋាន Old Trafford។ 

លោក Jose Mourinho

សម្ពាធបានចាប់មានឡើងទៅលើបុរសសញ្ជាតិព័រទុយហ្គាល់នេះ ក្រោយពីរូបលោកដឹកនាំក្រុមយក្សអង់គ្លេសមួយនេះ ឲ្យជួបនឹងលទ្ធផលមិនល្អដើមរដូវកាល ដែលមិនដែលកើតមានឡើងក្នុងរយៈពេល ២៩ឆ្នាំចុងក្រោយនេះ។

ការចាញ់ទៅលើ Brighton, Tottenham និង West Ham បានធើ្វឲ្យ Man Utd ស្ថិតនៅលេខ១០ ក្នុងតារាង Premier League នឹងការចាញ់ដោយការបាល់ប៉េណាល់ទីទៅលើក្រុមលំដាប់ទី២ Derby County ក្នុងពានរង្វាន់ Carabao Cup ជុំទី៣ កាលពីសប្ដាហ៍មុន។  

លោក Jose Mourinho

បន្ថែមពីលើនេះ ក្នុងសន្និសីទសារព័ត៌មានមុនជំនួបយប់នេះ លោក Jose Mourinho ក៏បានទទួលស្គាល់ផងដែរថា ទម្រង់លេងរបស់ក្រុមនាដើមរដូវកាលនេះ គឺមិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ។

សារព័ត៌មានអង់គ្លេស Mirror បានរាយការណ៍ថា ថ្នាក់ដឹកនាំរបស់ Man Utd នឹងធើ្វការបណ្ដេញចេញអតីតគ្រូបង្វឹក Chelsea នេះចេញ ដោយទុកឲ្យជំនួយការ លោក Michael Carrick ដឹកនាំបណ្ដោះអាសន្ន ហើយនឹងតែងតាំងលោក Zinedine Zidane ដែលជាបេក្ខភាពដំបូងគេ សម្រាប់តំណែងជាគ្រូបង្វឹកពេញសិទ្ធ៕  

Zidane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]