ថៃ៖ ក្នុងសង្គមសិល្បៈ តារាប្រុសស្រីល្បីៗភាគច្រើនតែងតែមានរឿងអាស្រូវជាច្រើនខុសៗគ្នា ព្រោះគ្មាននរណាម្នាក់អាចតម្រូវចិត្តរបស់ទស្សនិកជនពេញទូទាំងមួយប្រទេសបាននោះទេ។ ជាក់ស្តែងតារាស្រីល្បីៗទាំង ៣ ដួងនេះ ត្រូវបានមហាជនមួយចំនួនតូចនិយាយដើមបន្តៗគ្នាថា ពួកនាងបានប្រញាប់រៀបការជាមួយនឹងស្វាមីវ័យចំណាស់ៗ ព្រោះតែមើលឃើញលុយប៉ុណ្ណោះ។ 

ក្នុងនោះមានដូចជា៖

១) តារាចម្រៀងស្រី Pleng Kawita៖ ទើបតែរៀបការរួចថ្មីកាលពីចុងខែសីហាកន្លងទៅនេះជាមួយនឹងអ្នកធុរកិច្ចល្បីឈ្មោះម្នាក់ ប៉ុន្តែពិធីមង្គលការនាងហាក់ដូចជាស្ងប់ស្ងាត់មិនសូវចង់បញ្ចេញឱ្យអ្នកសារព័ត៌មានក្នុងស្រុកណាមួយបានដឹងនោះឡើយ ទោះបីជាមានការរៀបចំពិធីឡើងធំដុំយ៉ាងណាក៏ដោយ។ នេះជាហេតុធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់ថា នាងរៀបការ ព្រោះឃើញខាងប្រុសជាអ្នកមាន។ តែមួយចំនួនទៀតក៏ថា តាមការពិតពួកគេទាំងពីរនាក់បានស្គាល់គ្នាយូរមកហើយ និងបានរៀបចំគម្រោងរៀបការជាមួយគ្នាយូរហើយដែរ គ្រាន់តែមិនដែលបង្ហាញប្រាប់មហាជនឱ្យបានដឹង។  

ក្នុងថ្ងៃរៀបការ
Pleng Kawita

២) តារាសម្តែងស្រី Ann Sriram៖ បានរៀបការជាមួយនឹងបុរសជាជនជាតិបរទេស និងជាអ្នកជំនួញពាន់លានជាលើកទី ៣ ក្រោយពេលលែងលះជាមួយស្វាមីទី១ និងទី២។ នេះហើយជាហេតុធ្វើឱ្យអ្នកគាំទ្រមួយចំនួនមើលឃើញថា តារាស្រីរូបនេះរៀបការគឺព្រោះតែឃើញខាងប្រុសជាអ្នកមានខ្លាំង។ ប៉ុន្តែក្នុងនោះនាងក៏ធ្លាប់បានចេញមុខមកអះអាងថា ស្រលាញ់បុរសម្នាក់នេះគឺដោយសារតែគាត់ពូកែធ្វើការ ហើយពិសេសគឺស្រលាញ់គ្រួសារនាង និងចេះផ្តល់កិតិ្តយសឱ្យដល់គ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ 

Ann Sriram និងស្វាមី
Ann Sriram

៣) តារាបង្ហាញម៉ូត MaMhee៖ បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទើបតែលេចមុខមកជាថ្មីម្តងទៀតដោយបានប្រកាសរៀបការជាមួយនឹងស្វាមីជនជាតិប៊ុលហ្គារី លំដាប់ជាមហាសេដ្ឋី ធ្វើឱ្យគេឯងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ MaMhee ក៏បានបញ្ជាក់ថា ពិតណាស់នាងតាំងចិត្ត ចាប់បុរសម្នាក់នេះមកធ្វើជាស្វាមីមែន ព្រោះសម័យនេះគ្មាននរណារៀបការជាមួយគ្នា ហើយត្រូវស៊ីអត់ស៊ីឃ្លានទៀតនោះទេ។ ហើយនាងក៏បានប្រាប់ថាស្វាមីនាង មិនមែនជាមហាសេដ្ឋីខ្លាំងណាស់ទេ គ្រាន់តែជារកស៊ីធម្មតា ដោយក្រោយរៀបការលោក បាននាំនាងដើរលេងជុំវិញពិភពលោកបាន ៤០ ប្រទេសហើយ៕ 

MaMhee និងស្វាមី
MaMhee និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]