ភ្នំពេញ៖ បន្ទាប់ពីសម្តែងរឿងភាគខ្មែរ ដ៏កំពុងពេញនិយមរឿង«ភ្លើង» បានប៉ុន្មានភាគប៉ុណ្ណោះ ឃើញថាប្រជាប្រិយភាពរបស់តារាសម្តែងស្រី និយមលេងខ្លួនបែបឡូយឆាយកញ្ញាដួង ម៉ានិច កាន់តែកើនឡើងជាលំដាប់ មិនត្រឹមតែប៉ុណ្ណោះនាងក៏ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ពេលលេចមុខសម្តែងក្នុងរឿងនេះ។

បច្ចុប្បន្ននាងក៏មានភាពមមាញឹកខ្លាំង នៅក្នុងការងារសិល្បៈ តែទោះជាយ៉ាងណាក្តីនាងក៏មិនភ្លេច យកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃដែលកាលពីពេលថ្មីៗនេះ។ លើសពីនេះទៅទៀត នាងក៏បានតែងខ្លួនយ៉ាងសាកសម នៅក្នុងឈុតប្រពៃណី យ៉ាងគួរឲ្យស្រលាញ់ នៅក្នុងទីវត្តអរាម ជាមួយនឹងកាយវិការយ៉ាងទន់ភ្លន់។

គ្រាន់តែបានឃើញបែបនេះ អ្នកគាំទ្រដែលបានជួបនាងផ្ទាល់នៅទីនោះ ក៏ទប់ចិត្តមិនបានចោមរោម សុំនាងថតរូបគ្រប់គ្នាតែម្តង ដូច្នោះហើយក៏ធ្វើឲ្យនាងបង្ហាញអារម្មណ៍សប្បាយចិត្ត ញញឹមបិទមាត់មិនជិតនោះទេ។

អ្វីដែលកាន់ដែលពិសេសនោះគឺ អ្នកគាំទ្រក៏បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញនាង សម្តែងរឿងភាគមួយនេះបានយ៉ាងល្អជាងរឿងមុនៗទៅទៀត ហេតុដូច្នោះហើយទើបធ្វើឲ្យអ្នកគាំទ្រកាន់តែស្រលាញ់ និងពេញចិត្តនាងបែបនេះ៕

សូមទស្សនាវីដេអូ សកម្មភាពកញ្ញា ដួង ម៉ានិច ទៅវត្តខាងក្រោមនេះទាំងអស់គ្នា៖

ដួង ម៉ានិច លេងខ្លួនស្អាតទៅវត្ត
ដួង ម៉ានិច លេងខ្លួនស្អាតទៅវត្ត
ដួង ម៉ានិច លេងខ្លួនស្អាតទៅវត្ត
ដួង ម៉ានិច លេងខ្លួនស្អាតទៅវត្ត
ដួង ម៉ានិច លេងខ្លួនស្អាតទៅវត្ត
ដួង ម៉ានិច លេងខ្លួនស្អាតទៅវត្ត
ដួង ម៉ានិច ត្រូវអ្នកគាំទ្រសុំថតនៅវត្ត
ដួង ម៉ានិច ត្រូវអ្នកគាំទ្រសុំថតនៅវត្ត
ដួង ម៉ានិច ត្រូវអ្នកគាំទ្រសុំថតនៅវត្ត
ដួង ម៉ានិច ត្រូវអ្នកគាំទ្រសុំថតនៅវត្ត
ដួង ម៉ានិច ត្រូវអ្នកគាំទ្រសុំថតនៅវត្ត
ដួង ម៉ានិច ត្រូវអ្នកគាំទ្រសុំថតនៅវត្ត
ដួង ម៉ានិច ត្រូវអ្នកគាំទ្រសុំថតនៅវត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច