ភ្នំពេញ៖ ជាការពិតណាស់ បើទោះបីជាមួយរយៈពេលក្រោយនេះ តារាសម្តែង ប៉ែន សារ៉ាវ មិនសូវបានបង្ហាញមុខក្នុងវិស័យសិល្បៈសម្ដែងក៏ពិតមែន ក៏ប៉ុន្តែរូបលោកនៅតែទទួលការចាប់អារម្មណ៍ជានិច្ច ពីសំណាក់មហាជន ដែលធ្លាប់ជាអ្នកគាំទ្ររបស់លោក។

ជាក់ស្ដែង បើងាកមកចាប់អារម្មណ៍ពីជីវិតក្រុមគ្រួសាររបស់ តារាសម្ដែងតួបែបកាចសាហាវ ឬតួព្រានរូបនេះវិញ បើទោះបីក្រោយពេលរៀបការរួច រូបលោកមិនមានជីវិតគ្រួសារដែលសម្បូរបែប ដូចទៅនឹងតារាប្រុសស្រីដទៃក៏ពិតមែន តែគេក៏បានសង្កេតឃើញថា តារាប្រុសរូបនេះ និងភរិយារបស់ខ្លួន ព្រមទាំងកូនជាទីស្រលាញ់របស់ពួកគេ បានសាងជីវិតគ្រួសារដ៏សាមញ្ញមួយ ដែលបានស្តែងចេញពីការស្រលាញ់អស់ពី បេះដូង មើលថែគ្នា និង គោរពគ្នា ហើយជាពិសេស ក៏ជាក្រុមគ្រួសារមួយ ដែលពោរពេញទៅដោយភាពផ្អែមល្ហែម និងសុភមង្គល គួរឲ្យច្រណែនថែមទៀតផង។

យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាពទាំងនេះ បានធ្វើឲ្យមហាជនជាច្រើនរំភើបជំនួសតារាប្រុសរូបនេះ នៅពេលដែលឃើញរូបលោក ស្រលាញ់ប្រពន្ធ និងកូនស្ទើរលេប យ៉ាងដូច្នេះ ៕

សូមទស្សនាកម្រងរូបភាពខាងក្រោម៖ 

គ្រួសារ ប៉ែន សារ៉ាវ
គ្រួសារ ប៉ែន សារ៉ាវ
គ្រួសារ ប៉ែន សារ៉ាវ
គ្រួសារ ប៉ែន សារ៉ាវ
គ្រួសារ ប៉ែន សារ៉ាវ
គ្រួសារ ប៉ែន សារ៉ាវ
គ្រួសារ ប៉ែន សារ៉ាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]