សិង្ហបុរី៖ សិង្ហបុរីស្ថិតក្នុងចំណោមកូននាគទាំង៤នៅអាស៊ី ដែលក្នុងនោះមាន ហុងកុង កូរ៉េខាងត្បូង និងតៃវ៉ាន់។ សេដ្ឋកិច្ចសិង្ហបុរីពឹងផ្អែកលើការធ្វើពាណិជ្ចកម្ម និងការនាំចេញផលិតផលសម្រេច ជាពិសេសផលិតផលឧស្សាហកម្ម។ បើនិយាយដល់ប្រទេសនេះ គេដឹងថាមានធនធានមនុស្សច្រើន ដូច្នេះអ្នកចេះដឹងច្រើន ក៏មានគំនិតច្នៃប្រឌិតច្រើនទៅតាមនោះដែរ។ អីចឹងថ្ងៃនេះយើងចង់ណែនាំអ្នករាល់គ្នាមកស្គាល់កន្លែងចាក់សំរាមរបស់ប្រទេសសិង្ហបុរីដែលស្រស់ស្អាតខុសពីគេ ហើយថែមទាំងមានមនុស្សជាច្រើនទៅកម្សាន្តទៀតផង។

រូបតំណាង

កន្លែងចាក់សំរាមនេះមានឈ្មោះថា “Semakau” វាគឺជាកោះសិប្បនិម្មិតគ្របដណ្តប់លើផ្ទៃដីចំនួន ៣៥០ ហិចតា (៣.៥ គីឡូម៉ែត្រការ៉េ) ដែលវាមើលទៅមិនដូចទៅនឹងកន្លែងចាក់សំរាមដទៃទៀតនោះទេ។

Semakau បានបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ១៩៩៩ ដែលវាគឺជាកន្លែងចាក់សំរាមតែមួយគត់របស់ប្រទេសសិង្ហបុរី។

ប្រទេសសិង្ហបុរីពិតជាស្អាតមែនទែន សូម្បីកោះចាក់សំរាមរបស់ប្រទេសនេះក៏ស្រស់ស្អាតខ្លាំងដែរ។ មូលហេតុនោះគឺថាពួកគេបានប្រមូលសំរាមទាំងអស់ដុតក្លាយទៅជាផេះ បន្ទាប់មកប្រមូលផេះចាក់ចូលទឹក។ បរិស្ថាននៅជុំវិញពិតជាស្រស់បំព្រងមែនទែនមិនធុំក្លិនស្អុយនោះទេ ហើយវាក៏មិនប៉ះពាល់ដល់បរិស្ថានដែរ។ ជីវៈចម្រុះដែលរស់នៅក្នុងទឹកទាំងអស់សុទ្ធតែមានជីវិត ហើយសត្វនៅលើគោកក៏មិនប៉ះពាល់អ្វីដែរ ហើយអ្វីដែលពិសេសគឺមានព្រៃឈើហ៊ុមព័ទ្ធជុំវិញតំបន់នោះ ដែលធ្វើឱ្យមានមនុស្សមកថត Pre-wedding នៅកោះចាក់សំរាមនេះទៀតផង។

រូបតំណាង
រូបតំណាង
រូបតំណាង

គួររម្លឹកផងដែរ ពួកគេមានឧបករណ៍ចម្រោះផ្សែងដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យាពិសេសមួយ ដូច្នេះវាគ្មានផ្សែងនៅលើអាកាសនៅពេលពួកគេដុតសំរាមនោះទេ ហើយម្យ៉ាងវិញទៀតដោយសារវាជាតំបន់សមុទ្របិទ (ទឹកសមុទ្រដែលមានដីព័ទ្ធជុំវិញ) ដូច្នេះនៅពេលចាក់ផេះចូលទៅក្នុងទឹក វាក៏មិនប៉ះពាល់ទឹកសមុទ្រដែលនៅខាងក្រៅផងដែរ៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]