បរទេស៖ ខ្សែប្រយុទ្ធ Antoine Griezmann ដែលបានស៊ុតបាល់បញ្ចូលទីចំនួន ២គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរបស់គេស៊ុតបញ្ចូលទីចំនួន ១គ្រាប់អំឡុងការប្រកួតជាមួយ Club Brugge នៃពានរង្វាន់ Champions League កាលម្សិលមិញនេះ បានថ្លែងទៅប្រាប់អ្នកយកព័ត៌មានថា គេនៅតែគិតអំពីការឈ្នះពាន Ballon d'Or ។

Antoine Griezmann

ក្រោយពីបានយកឈ្នះទៅលើក្លិបមកពីលីកកំពូលរបស់ប្រទេសបែលហ្សិក Club Brugge ក្នុងលទ្ធផល ៣-០រួចមក អតីតខ្សែប្រយុទ្ធក្លិប Real Sociedad នេះបាននិយាយប្រាប់អ្នកសារព័ត៌មានបែបនេះថា៖ «ពួកយើងតែងមានការលំបាកសឹងតែគ្រប់ការប្រកួត ពីព្រោះតែដៃគូប្រកួតរបស់យើង ពូកគេតែងតែលេងបានល្អជានិច្ច។ នៅក្នុងវគ្គទីមួយនៃការប្រកួតនេះយើងបាបជួបប្រទះនឹងរឿងលំបាកមួយចំនួន តែចុងក្រោយយើងបានបង្ហាញទម្រង់លេងបានល្អវិញ»។

ជាមួយគ្នានេះដែរ នៅពេលដែលអ្នកសារព័ត៌មានបានសួរថា៖ «តើលោកធ្លាប់ស្រមៃចង់ឈ្នះ Ballon D'or ដែរឬទេសម្រាប់ឆ្នាំនេះ?» ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងរូបនេះ បានឆ្លើយបែបមិនច្បាស់លាស់ទៅវិញថា៖ «ខ្ញុំធ្លាប់ស្រមៃអំពីការឈ្នះពានអ្វីៗទាំងអស់ រួមទាំងពាន Ballon D’or ទៀតផង។ 

Antoine Griezmann

គួរឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៨ នេះ មជ្ឈដ្ឋានបាល់ទាត់ជាច្រើនបាននឹងកំពុងតែមើលឃើញថា ជាឆ្នាំដ៏ជោគជ័យនៅក្នុងអាជីពបាល់ទាត់របស់ខ្សែប្រយុទ្ធ Antoine Griezmann ដោយគេបានឈ្នះពានរង្វាន់ដូចជា Europa League, World Cup និង UEFA Super Cup ហើយគេក៏បានរួមចំណែកនូវក្នុងការ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមរបស់គេស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់ដូចគ្នាសម្រាប់ក្លិប Atletico៕

Antoine Griezmann
Antoine Griezmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]