ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មី ឆ្នាំ 2019 ជារថយន្ត Pick-up ដែលមានសមត្ថភាពលើសគេ រួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាប្រព័ន្ធសុវត្ថិភាពកាន់តែទំនើប និងកាន់តែអស្ចារ្យជាងមុន។ 

រថយន្ត Ford Ranger ស៊េរីថ្មីនេះបានផលិតឡើងដោយមានការកែច្នៃថ្មីទាំងស្រុង ទៅលើប្រព័ន្ធជើងក្រោម ដែលធ្វើឲ្យរថយន្តកាន់តែមានភាពរឹងមាំ និងធ្វើឲ្យការបើកបរនៅលើផ្លូវ Off-road កាន់តែមានទំនុកចិត្ត មិនថាអ្នកបើកបរជាមួយនឹងស្ថានភាពផ្លូវលំបាកយ៉ាងនោះទេ។ នៅក្នុងនោះដែរ ក្រុមហ៊ុន RMA Cambodia បាននាំចូលនូវរថយន្ត Ford Ranger 2019 ពីរម៉ូដែលផ្សេងគ្នា ដែលអាចឲ្យអ្នកធ្វើការជ្រើសរើសបានរួមមាន Ford Ranger Wildtrak (Full Option) និង Ford Ranger XLT (Half-full Option)

ពិធីសម្ភោធ Ford Ranger ស៊េរីថ្មី 2019 ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖

«នៅប្រទេសកម្ពុជាអ្នកដែលទិញរថយន្ត Ford យកទៅប្រើប្រាស់ ពួកគេចង់បានរថយន្តមួយដែលមានភាពរឹងមាំ មានផាសុកភាព និងមានបច្ចេកវិទ្យាដែលធ្វើឲ្យការបើកបររបស់ពួកគេកាន់តែមានភាពងាយស្រួល។ ជាមួយនឹងរថយន្ត Ford Ranger ម៉ូដែលចុងក្រោយនេះ វានឹងផ្ដល់ឲ្យអ្នកប្រើប្រាស់លើសពីអ្វីដែលពួកគេរំពឹងទុកទៅទៀត ទាំងសម្រាប់អ្នកប្រើប្រាស់ក្នុងអាជីវកម្ម ក៏ដូចជាប្រើប្រាស់ក្នុងគ្រួសារផងដែរ»។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia

រថយន្ត Ford Ranger 2019 បានរចនារូបរាងខាងមុខថ្មីទាំងស្រុង រួមមានប៉ាណា និងកាងខាងមុខរចនាគួរឲ្យទាក់ទាញ ចង្កៀងមុខនិងចង្កៀងពិលកាងមុខ បានកែច្នៃជាថ្មីយ៉ាងស្រស់ស្អាតរួមជាមួយនឹងចង្កៀង LED បំភ្លឺពេលថ្ងៃ និងចង្កៀងគុជ HID ភ្លឺច្បាស់ជាងមុន ជួយសម្រួលការបើកបរនៅពេលយប់បានច្រើន ធ្វើឲ្យការបើកបរនៅពេលយប់មានសុវត្ថិភាពជាងមុន។

រថយន្តនេះក៏មានបំពាក់នូវប្រព័ន្ធ Lock និងបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Passive Entry Passive Start)គឺជាបច្ចេកវិទ្យាថ្មីមួយដែលបានបំពាក់ទៅលើរថយន្ត Ford Ranger 2019។ អ្នកគ្រាន់តែទុកសោរថយន្តជាប់នឹងខ្លួន រួចយកដៃស៊កទៅក្នុងដៃទ្វារ នោះទ្វារនឹង Unlock ដោយខ្លួនឯង។ 

បន្ទាប់មកទៀតអ្នកអាចចូលទៅក្នុងរថយន្ត និងបញ្ឆេះរថយន្តដោយគ្រាន់តែយកជើងគងហ្វ្រាំង រួចចុចប៊ូតុងបញ្ឆេះរថយន្តជាការស្រេច។ ចំណែកផ្នែកខាងក្នុងនៃរថយន្តត្រូវបានរចនាជាថ្មី កៅអីនីមួយៗសុទ្ធសឹងធ្វើអំពីស្បែកប្រភេទ Premium ដែលមានគុណភាពខ្ពស់ ដែលអាចប្រើប្រាស់បានយូរអង្វែងមិនងាយឆាប់សឹក ឬរហែកនោះទេ។ ម៉្យាងទៀតជាមួយនឹងបច្ចេកវិទ្យាថ្មី ដែលអាចឲ្យអ្នកធ្វើការភ្ជាប់ទូរស័ព្ទ iPhone ទៅនឹង ប្រព័ន្ធ SYNC 3 អាចឲ្យអ្នកប្រើប្រាស់កម្មវិធីមួយចំនួនដែលមានលើ iOS ដូចជា ស្ដាប់តន្ត្រី ប្រើ Google Map អានសារ ផ្ញើរសារ ធ្វើការហៅចេញដោយបញ្ជាដោយសម្លេង។

ពិធីសម្ភោធ Ford Ranger ស៊េរីថ្មី 2019 ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

រថយន្តនេះបានបំពាក់នូវប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ។ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បីចាប់ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។ បច្ចេកវិទ្យានេះជួយកាត់បន្ថយការប៉ះទង្គិចផ្នែកខាងមុខនិងខាងក្រោយបានមួយចំនួនធំ ក៏ដូចជាប្រាប់អ្នកបើកបរនៅពេលមានអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ និងជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខផងដែរ។

ក្រៅពីនេះរថយន្ត Ford Ranger 2019 បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗដូចជា ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) និងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning) ដែលសុទ្ធសឹងបានបំពាក់នៅលើរថយន្ត Ford Ranger ម៉ូដែលកន្លងមក។

ពិធីសម្ភោធ Ford Ranger ស៊េរីថ្មី 2019 ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

Ford Ranger 2019 គឺជារថយន្ត Pick-up ទីមួយដែលមានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួល ដោយតម្រូវឲ្យអ្នកបើកបរគ្រាន់តែយកជើងអបហ្រ្វាំង និងពុំចាំបាច់កាន់ចង្កូតនោះទេនៅពេលចូលចត។ផ្នែកខាងក្រោយរបស់រថយន្តនៃរថយន្តក៏បានធ្វើការរចនាជាថ្មី ធ្វើឲ្យការលើកដាក់ឥវ៉ាន់កាន់តែងាយស្រួលព្រោះទ្វារខាងក្រោយមានភាពស្រាលជាងមុន និងបានបំពាក់ទៅដោយបូម ជួយកាត់បន្ថយការប្រកម្លាំងដល់ទៅ ៧០​ ភាគរយនៅពេលអ្នកបើក/បិទទ្វារផ្នែកខាងក្រោយរថយន្ត។

មិនតែប៉ុណ្ណោះ សមត្ថភាពជើងក្រោមរបស់ Ford Ranger 2019 ត្រូវបានកែច្នៃបន្ថែម ដែលប្រកបដោយភាពធន់រឹងមាំជាងមុន គឺសំដៅទៅលើសុវត្ថិភាពជាពិសេសដល់ការទប់លំនឹងដោយមានភាពហាប់ណែនជាងមុន ធ្វើឲ្យការផ្ទុកទំងន់ អូស សណ្ដោងក្នុងស្ថានភាពផ្លូវលំបាកក៏ដូចជានៅពេលបត់បែនប្រកបដោយសុវត្ថិភាព និងជួយកាត់បន្ថយសម្លេងកង់ពេលបើកបរលើផ្លូវរាបផងដែរ។ ការកែច្នៃចុងក្រោយនេះនឹងធ្វើឲ្យសមត្ថភាពនៃការបើកបររបស់ Ford Ranger 2019 កាន់តែប្រសើរ និងមានផាសុកភាពជាងមុនដូចជាការកាត់បន្ថយសម្លេង ភាពញ័រ បង្កើនភាពទន់ភ្លន់មិនរលាក់ខ្លាំងដូចមុន។ 

ពិធីសម្ភោធ Ford Ranger ស៊េរីថ្មី 2019 ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា
ពិធីសម្ភោធ Ford Ranger ស៊េរីថ្មី 2019 ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា
ពិធីសម្ភោធ Ford Ranger ស៊េរីថ្មី 2019 ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា
ពិធីសម្ភោធ Ford Ranger ស៊េរីថ្មី 2019 ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា
ពិធីសម្ភោធ Ford Ranger ស៊េរីថ្មី 2019 ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]