ភ្នំពេញ៖ ភាគច្រើនប្រិយមិត្តមួយចំនួន ដែលជាអ្នកតាមដានតារានៅក្នុងស្រុក ទាំងតារាចម្រៀងនិងតារាសម្តែង តែងតែគិតថាសម្រាប់តារាសម្តែងពួកគេច្បាស់ជាមានសម្រស់ស្រស់ស្អាតជាងតារាចម្រៀង ព្រោះថាពួកគេត្រូវយកសម្រស់ជាគោល គួបផ្សំជាមួយសមត្ថភាពសម្តែង នោះទើបពួកគេអាចទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជន។

ឯចំណែកតារាចម្រៀងវិញ មហាជនមួយចំនួនតែងតែគិតថា រូបសម្រស់របស់ពួកគេមិនសូវចោទជាបញ្ហានោះទេ អ្វីដែលសំខាន់នោះ គឺទឹកដមសម្លេងដ៏ក្រអួនក្រអៅរបស់ពួកគេតែប៉ុណ្ណោះ។

ដោយឡែក បើក្រឡេកមកមើលតារាចម្រៀងល្បីៗប៉ុន្មានរូបនេះវិញ បែរជាត្រូវបានអ្នកគាំទ្រដាក់ពិន្ទុឲ្យថា ជាតារាចម្រៀងដែលមានសម្លេងពីរោះ ហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាតជាងតារាភាពយន្តទៅទៀត។

យ៉ាងណាមិញ ខាងក្រោមនេះគឺជាតារាចម្រៀងល្បីៗសាច់សខ្ចី៥ដួង ដែលអ្នកគាំទ្រចាត់ទុកថា ជាតារាចម្រៀងកំពូលសម្រស់ដែលមានសម្រស់ស្រស់ស្អាត ហើយពួកគេសុទ្ធតែធ្លាប់សម្តែងជាតារាភាពយន្តធ្វើជាតួឯកផងដែរ៕

តោះកុំឲ្យខាតពេលយូរ តាមដានខាងក្រោម៖

៥. កញ្ញា រ៉ាប៊ី

តារាចម្រៀងប្រចាំផលិតកម្មថោនកញ្ញា រ៉ាប៊ី ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង នាងធ្លាប់បានសម្តែងជាតួឯកសម្រាប់ប៉ុស្តិ៍ទូរទស្សន៍មួយផងដែរ។ 

កញ្ញា រ៉ាប៊ី

៤. កញ្ញា រ៉េត ស៊ូហ្សាណា

តារាចម្រៀងវ័យក្មេង វ័យ១៨ឆ្នាំប្រចាំផលិតកម្មរស្មីហង្សមាស ធ្លាប់សម្តែងជាតួឯកក្នុងខ្សែភាពយន្តដ៏ល្បីមួយមានចំណងជើងថា “បិសាចគួរឲ្យស្រលាញ់”។  

កញ្ញា រ៉េត ស៊ូហ្សាណា

៣. អ្នកនាង សុខ ស្រីនាង

ក្រោយពីផ្លាស់ប្តូរទ្រនំចាស់មកជ្រកក្រោមផលិតកម្មរស្មីហង្សមាសមក គេសង្កេតឃើញថា តារាចម្រៀងរូបនេះ កាន់តែមានសន្ទុះប្រជាប្រិយភាព។ ហើយដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាតដូចតារាភាពយន្តរបស់នាង ពេលនេះ ស្រីនាង ក្តោបបានឱកាសសម្តែងក្នុងរឿង “រាជនីភូមិគ្រឹះ” និងជាតួឯកស្រីក្នុងរឿង “ខ្ញុំមានញាណលើស”។ 

អ្នកនាង សុខ ស្រីនាង

២. កញ្ញា សុខ ពិសី

តារាសម្លេងស្រួយ កញ្ញា សុខ ពិសី ធ្លាប់ក្តោបតំណែងជាតួឯកស្រីក្នុងរឿងរបស់ផលិតកម្មសាន់ដេ មានដូចជា “វិញ្ញាណបិសាចជញ្ជក់ឈាម” ជាដើម។ 

កញ្ញា សុខ ពិសី

១. អ្នកនាង សុគន្ធ និសា

ប្រិយមិត្តដែលជាអ្នកគាំទ្រ ច្បាស់ជាជ្រាបហើយថា បើទោះជាពេលនេះកំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ និសា ឈានចូលវ័យ៣៤ឆ្នាំ ក៏ពិតមែន ប៉ុន្តែបើនិយាយរឿងសម្រស់របស់នាងវិញ ធ្វើឲ្យគ្រប់គ្នាអត់ទ្រាំមិនសរសើរមិនបាននោះទេ។ ដោយសារតែបែបនេះហើយ ទើបសុគន្ធ និសា អាចក្តោបបានតំណែងតួឯក សម្រាប់រឿងភាគដំបូងដ៏ល្បី របស់ទូរទស្សន៍ហង្សមាស “សិសិររដូវក្នុងបេះដូង” និង តំណែងតួឯកសម្រាប់រឿងភាគជាច្រើនទៀតដូចជា “រាជនីភូមិគ្រឹះ” ហើយនិងតំណែងតួឯករឿង “ខោល” ដែលត្រៀមនឹងថតក្នុងពេលឆាប់ៗខាងមុខនេះ៕ 

អ្នកនាង សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី