អង់គ្លេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស សម្រេចបន្ដកុងត្រាបន្ថែម រហូតដល់ឆ្នាំ២០២២ ដែលធើ្វឲ្យលោកនៅមានឱកាសដឹកនាំក្រុមតោកំណាចនេះ ក្នុងព្រឹត្ដិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា។ 

លោក Gareth Southgate

Southgate ដែលកុងត្រាចាស់របស់លោក គឺនៅត្រឹមព្រឹត្ដិការណ៍ Euro ឆ្នាំ២០២០ បានដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ដែលសម្បូរទៅដោយកីឡាករវ័យក្មេងក្នុងព្រឹត្ដិការណ៍ World Cup កន្លងទៅ ឲ្យឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់មួយនេះជាលើកដំបូងក្នុងរយៈពេល ២៨ឆ្នាំចុងក្រោយ។ 

រូបលោកបានយល់ព្រមចុះហត្ថលេខាលើកុងត្រាថ្មី ដែលអាចឲ្យលោករកបានថៃ្លនឿយហត់ក្នុង១ឆ្នាំ ចំនួន៣លានផោន។ 

លោក Gareth Southgate

ក្នុងឱកាសចុះហត្ថលេខានេះ Southgate បាននិយាយថា៖ «ខ្ញុំពិតជាមានភាពរីករាយណាស់ ដែលអាចដឹកនាំក្រុមមួយនេះ សម្រាប់ព្រឹតិ្ដការណ៍ធំៗចំនួន២ ជាបន្ដទៀត»។

សូមបញ្ជាក់ថា ការប្រកាសពីការចុះហត្ថលេខាថ្មីនេះ គឺធើ្វឡើងបន្ទាប់ពីលោក Southgate បានបញ្ចេញនូវបញ្ជីឈ្មោះកីឡាករដែលនឹងត្រៀមលេងក្នុងការប្រកួតពានរង្វាន់ Nations League ទល់នឹងក្រុមជម្រើសជាតិក្រូអាត និងអេស្ប៉ាញ នៅខែតុលានេះ៕  

លោក Gareth Southgate

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]