ភ្នំពេញ ៖ ថ្មីៗក្ដៅៗ គឺកាលពីយប់មិញនេះ គេហទំព័រផ្លូវការ របស់ផលិតកម្ម ហង្សមាស ទើបតែបានបញ្ចេញវីដេអូចម្រៀង ដ៏ថ្មីប្លែក ត្រជាក់ភ្នែក មួយបទ ដែលជាបទចម្រៀងថ្មី បកស្រាយដោយ ម្ចាស់សម្លេង ផ្អែមស្រទន់ បង្កប់ទៅដោយ ភាពសោកសៅ គឺលោក នីកូ។

គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់ លោក នីកូ ភាគច្រើន សុទ្ធសឹងតែជាបទ ខូចចិត្ត ខកស្នេហ៍ ត្រូវគេបោះបង់ចោលជាដើម និយាយឲ្យខ្លីទៅ គឺជាប​ង្កប់ មនោសញ្ចេតនា កម្សត់ មិនត្រឹមតែប៉ុណ្ណោះ ក៏មានបង្កប់នូវ អត្ថន័យអប់រំ ជាច្រើនផងដែរ ដែលធ្វើឲ្យចាក់ដោតចិត្ត យុវវ័យបច្ចុប្បន្ន យ៉ាងខ្លាំង ជាពិសេសនោះគឺ អ្នកដែលមិនទាន់មានគូ។

រូបភាព នីកូ

យ៉ាងណាមិញ បទ «បេះដូងត្រូវការមនុស្សម្នាក់» ដែលទើបតែចេញ កាលពីយប់មិញនេះ អត្ថន័យ ក៏មិនខុសពី បទចម្រៀងមុនៗ របស់លោកឡើយ ពោលគឺ លោកត្រូវគេទុកចោល ឲ្យនៅឯកាទៀតហើយ។

ប៉ុន្តែបើនិយាយពី Concept វីដេអូវិញ ឃើញថា ពិតជាថ្មីប្លែក ត្រជាក់ភ្នែក ជាមួយនឹង ទិដ្ឋភាព ដ៏ស្រស់ត្រកាល នៃប្រាសាទខ្មែរ រួមជាមួយនឹងដើមឈើធំៗ ធ្វើឲ្យកម្លោះៗទាំង ៧រូប ដែលជាតួអង្គសម្ដែង ក្នុង​បទចម្រៀង ប្រៀបដូចជា កំពុងតែស្ថិតនៅក្នុង ឋានសួគ៌ណាមួយ យ៉ាងដូច្នេះ ប៉ុន្តែគួរឲ្យស្ដាយ ក្នុងបទចម្រៀង បែរជាគ្មានតួអង្គស្រី ហាក់បីដូចជា កំពុងបង្ហាញថា ស្នេហាដែលពួកគេកំពុងរង់ចាំ វាប្រៀបដូចជា មានតែនៅក្នុងក្ដីសុបិន យ៉ាងដូច្នោះដែរ។

រូបភាព នីកូ

ក្នុងនោះផងដែរ ប្រិយមិត្តប្រាកដជាឆ្ងល់ហើយថា តើទិដ្ឋភាព ដ៏ស្រស់ស្អាត ប្លែកភ្នែក ដែលស្ថិតនៅក្នុង ចម្រៀងមួយបទនេះ ជាឋានសួគ៌ ឬយ៉ាងណា? តាមពិតទៅ នោះគឺជាទិដ្ឋភាព នៅក្នុងបរិវេណ ប្រាសាទតាព្រហ្ម និងប្រាសាទបឹងមាលា ដែលស្ថិតនៅក្នុង ទឹកដីនៃខេត្តសៀមរាបសោះ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖  

រូបភាព នីកូ
រូបភាព នីកូ
រូបភាព នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ