អុីតាលី៖ អតីតខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិអុីតាលី កីឡាករ Federico Bernardeschi ជឿជាក់ថាម្ចាស់ពានរង្វាន់ Ballon d'Or ចំនួន ៥ សម័យកាល Cristiano Ronaldo គឺជាកីឡាករល្អបំផុតនៅលើលោកនេះ ដែលមានលក្ខណៈល្អប្រសើរជាងខ្សែប្រយុទ្ធ Lionel Messi។

Federico Bernardeschi

ខ្សែបម្រើប្រយុទ្ធក្លិបសេះបង្កង់ Juventus នេះបានថ្លែងទៅកាន់អ្នកយកព័ត៌មាន Tuttosport បែបនេះថា៖ «Cristiano Ronaldo គឺកីឡាករល្អបំផុតនៅក្នុងពិភពលោកនេះ ហើយខ្ញុំចូលចិត្តគាត់ជាងកីឡាករ Lionel Messi។ យើងទាំងអស់គ្នាពិតជាស្គាល់ Ronaldo ច្បាស់ ហើយសម្រាប់រូបខ្ញុំផ្ទាល់គាត់គឺជាកីឡាករម្នាក់ដែលអស្ចារ្យជាងគេនៅលើលោកនេះ»។

រូបគេបន្ថែមថា៖ «ខ្ញុំក៏ចូលចិត្តកីឡាករ Messi ខ្លះដែរ។ ប៉ុន្តែអ្វីដែលខ្ញុំបានឃើញជាក់ស្តែងនោះគឺថា គាត់ជាមនុស្សពិសេសម្នាក់ ហើយគាត់គឺជាកីឡាករល្អម្នាក់ដែលតែងតែបញ្ចូនបាល់ឲ្យមិត្តរួមក្រុមរបស់គាត់ស៊ុតបញ្ចូលទីជារឿយៗ តែកម្ពស់របស់គាត់នៅទាបបន្តិច។ ចំណែកកីឡាករដែលអាចមកលេងនៅ Juventus បានខ្ញុំគិតថាប្រហែលទីនេះគឺជាក្លិបដ៏អស្ចារ្យមួយ ដែលមិនថាតែខ្ញុំនោះទេ គ្រប់គ្នាគឺអាចរៀនបានពីមនុស្សដែលនៅទីនេះជាពិសេសការមកដល់របស់ Cristiano គឺធ្វើឲ្យខ្ញុំកាន់តែឃើញច្បាស់ពីសមត្ថភាពរបស់គាត់។ Ronaldo ជាកីឡាករដែលមានភាពវៃឆ្លាតខ្ពស់ជាងកីឡាករណាៗទាំងអស់ ហើយជាពិសេសគេជាកីឡាករម្នាក់ដែលមានការតស៊ូខ្លាំងក្នុងការហ្វឹកហាត់ ចំពោះរូបខ្ញុំវិញគឺថាគ្រប់គ្នាគួរតែមើលកីឡាករល្អបំផុតក្នុងលោកម្នាក់នេះជាគំរូជាជាងកីឡាករ Messi»។

Federico Bernardeschi និង Cristiano Ronaldo
Federico Bernardeschi

គួរឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធ Federico Bernardeschi បានផ្លាស់មកលេងនៅក្លិប Juventus ក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួន៤០លានផោន ហើយក្នុងនោះរូបគេអាចបង្ហាញខ្លួនឲ្យក្លិបម្ចាស់ជើងឯកក្របខណ្ឌអុីតាលីនេះបានចំនួន ៣៣លើក ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ផងដែរ៕

Federico Bernardeschi
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]