បរទេស៖ ខែ្សប្រយុទ្ធ Cristiano Ronaldo នៅតែបន្ដគ្មានឈ្មោះក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ សម្រាប់ជំនួបមិត្ដភាពនៅថៃ្ងខាងមុខនេះ ក្រោយពីរូបគេចង់ដោះស្រាយឲ្យបានរួចរាល់នូវរឿងដែលចោទថា គេបានរំលោភនារីអាមេរិក កាលពីឆ្នាំ២០០៩។ 

Cristiano Ronaldo

ក្នុងរយៈពេល១សប្ដាហ៍កន្លងមកនេះ រឿងដែលចោទថា ខែ្សប្រយុទ្ធវ័យ៣៣ឆ្នាំ បានធើ្វការរំលោភនាង Kathryn Mayora វ័យ៣៤ឆ្នាំ ដែលសព្វថៃ្ងមានតួនាទីជាគ្រូបង្រៀន គឺជាតារាម៉ូឌែលម្នាក់កាលពីអតីតកាលនោះ បានធើ្វឲ្យសារព័ត៌មាន ក៏ដូចជាមហាជនមានការភ្ញាក់ផ្អើល ខណៈ Ronaldo ផ្ទាល់ក៏បានចេញមុខបកស្រាយដែរថា ការចោទប្រកាន់នេះគឺគ្រាន់តែចង់ផ្សព្វផ្សាយពីខ្លួនគេ ដោយចង់យកឈ្មោះរបស់កីឡាករកូន៤នោះប៉ុណ្ណោះ ។ 

Ronaldo និងនារីអាមេរិក កាលពីឆ្នាំ២០០៩

សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសព័រទុយហ្គាល់ បានសម្រេចព្យួរប្រធានក្រុមជម្រើសជាតិមួយនេះ សម្រាប់ជំនួបមិត្ដភាព២ប្រកួត ក្រោយប៉ូលីសក្នុងតំបន់ Las Vegas បានបើកការស៊ើបអង្កេតជុំវិញករណីមួយនេះ ខណៈសាមីខ្លួនក៏ចង់ដោះស្រាយបញ្ហាមួយនេះឲ្យបានចប់ផងដែរ។

សូមបញ្ជាក់ថា Ronaldo បានអវត្ដមានម្ដងរួចមកហើយ កាលពីពេលប្រកួតមិត្ដភាពលើកមុនឲ្យក្រុមជម្រើសជាតិ បន្ទាប់ពីគេចង់ដាក់កាយដាក់ចិត្ដ ហ្វឹកហាត់ឲ្យខ្លាំងដើម្បីរកគ្រាប់បាល់ឲ្យបានច្រើន ឲ្យក្រុមសេះបង្កង់ Juventus៕  

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]