បរទេស៖ ការប្រកួតបាល់ទាត់លំដាប់ទី២ របស់អឺរ៉ុប ឫ UEFA Europa League បានឈានចូលដល់សប្ដាហ៍ទី២ នៃវគ្គសន្សំពិន្ទុតាមពូល ដែលក្នុងនោះក្រុមខ្លាំងមកពីអង់គ្លេស មានដូចជា Chelsea និង Arsenal សុទ្ធសឹងតែបន្ដជ័យជម្នះរបស់ពួកគេរៀងៗខ្លួន។ 

Arsenal បានយកឈ្នះក្រៅដីទៅលើក្រុមម្ចាស់ផ្ទះ Qarabag FK ក្នុងលទ្ធផល ៣-០។ បើកឆាកត្រឹម ៥នាទី កីឡាករ Papastathopoulos ស៊ុតបញ្ចូលទីស្រួលៗ ក្រោយការតែតពីមិត្ដរួមក្រុម ប៉ះជើងរបស់គេ ខណៈគ្រាប់ទី២ គឺធើ្វបាននៅតង់ទី២ នាទី៥៣ ដោយកីឡាករវ័យក្មេង Smith Rowe ក្រោយការបញ្ចូនពី Iwobi។ គ្រាប់ចុងក្រោយ គឺធើ្វបានដោយខែ្សការពារ Guendouzi នៅនាទី៨០។

ចប់ការប្រកួត Arsenal យកឈ្នះទៅលើក្រុម Qarabag FK ក្នុងលទ្ធផល ៣-០ បន្ដឈរនៅលើកំពូលតារាងពូល F នៃពានរង្វាន់ Europa League។  

Qarabag FK 0 - 3 Arsenal
Qarabag FK 0 - 3 Arsenal
Qarabag FK 0 - 3 Arsenal

ដោយឡែកក្រុមតោខៀវ រៀងពិបាកបន្ដិចដោយយកឈ្នះទាំងពិបាកទៅលើក្រុម Vidi FC ក្នុងពូល L នៅលើទឹកដីខ្លួនឯង ដោយលទ្ធផល ១-០ ខណៈ១គ្រាប់កើតឡើងនោះធើ្វបានដោយខែ្សប្រយុទ្ធ Morata នាទី៧០ ក្រោយការតែតឲ្យបន្ដិចរបស់ William៕ 

Chelsea 1 - 0 Vidi FC
Chelsea 1 - 0 Vidi FC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]