សិង្ហបុរី៖ កញ្ញាលក់អីវ៉ាន់អនទ្បាញឈ្មោះ Lerine Yeo វ័យ ៣០ឆ្នាំដែលជាម្ចាស់ហាងមួយកំពុងល្បីនៅលើបណ្តាញសង្គម Facebook ស្រាប់តែទទួលបានឱកាសល្អចុះកុងត្រា២ឆ្នាំថតកុនឱ្យក្រុមហ៊ុនកម្សាន្តក្នុងស្រុកមួយ។

Lerine Yeo

មូលហេតុដែលធ្វើឲ្យគាត់ល្បីដោយសារកាយវិកាយ និងវោហាសព្ទកំប្លុកកំប្លែងរបស់គាត់។ វីដេអូមួយក្នុងចំណោមវីដេអូផ្សេងទៀតដែលធ្វើឲ្យគាត់ល្បីខ្លាំងគឺជាវីដេអូដែលគាត់កំពុងតែលក់អាវមួយតម្លៃប្រមាណ ៩ដុល្លារសិង្ហបុរី (៦.៥៥ ដុល្លារអាមេរិក) ដែលរៀបរាប់អំពីអត្ថប្រយោជន៍អាវដែលមានប្រហោងអាចព្យួររបស់បានច្រើន។

វីដេអូមួយនេះមានអ្នកទស្សនាប្រមាណ ២.១ លានដង និងមានចំនួនអ្នក Like និង Share យ៉ាងច្រើន។  បើអ្នកទៅផ្សារអ្នកមិនចាំបាច់កាន់របស់ច្រើនទៅទេ គ្រាន់តែពាក់អាវនេះអាចព្យូរឆ័ត្រ ថង់ប្លាស្ទិកជាប់នឹងអាវតែម្តង។ ស្តាប់ទៅពិតជាកំប្លែងមែន ប៉ុន្តែវាពិតជាមានប្រយោជន៍ច្រើន ហើយថែមទាំងជួយឲ្យគាត់ល្បីទៀតផង។ 

Lerine Yeo

សរុបមកឲ្យតែអ្នកមានគំនិតច្នៃប្រឌិតចេះបង្កើតអ្វីថ្មីៗ អ្នកប្រាកដជាអាចលក់របស់ដាច់ និងអាចល្បីដូចជាចែដ៏ស្រស់ស្អាតម្នាក់នេះអីចឹង៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]